2023-11-27 01:11
427

ភ្នំពេញ៖ ទិដ្ឋភាពតាមមាត់ទន្លេមុខព្រះបរមរាជរាំង សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ មិនខុសអ្វីពីថ្ងៃទី១ ប៉ុន្មាននោះដែរ គឺមានវត្តមាន កីឡាករប្រណាំងទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ យ៉ាងច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យនេះ ក្នុងរាជធានីភ្នំពេញ ប្រកបដោយភាពសប្បាយរីករាយក្រៃលេងបំផុត និងរំភើបបំផុត។ 

ក្រោមម្លប់សុខសន្តិភាពបរិបូរណ៍ បានធ្វើឲ្យប្រជាពលរដ្ឋគ្មានការព្រួយបារម្ភ ឬភ័យខ្លាចអំពីសុខសុវត្ថិភាពឡើយមិនតែប៉ុណ្ណោះពួកគាត់មានពេលវេលា និងឱកាសគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបររកស៊ីទទួលទានសព្វសារពើធ្វើឲ្យជីវភាពធូធាប្រសើរជាងមុខពីមួយអាណត្តិទៅមួយអាណត្តិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រៅពីការទស្សនាការប្រណាំងទូក (ង) នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន និងសម្រាប់ពេលល្ងាច គឺមានបណ្ណ្ដែតប្រទីបរំលេចដោយក្បាច់រចនា ភ្លើងពណ៌ ដ៏ស្រស់ស្អាត។ 

ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយ តាមរយៈព្រះរាជពិធីបុណ្យនេះ ស្ថិតក្រោម «ម្លប់សុខសន្តិភាព» ផងដែរ៕