2023-11-28 03:11
201

ខេត្តសៀមរាប៖ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់៦នាក់និងរបួសជាង១០នាក់។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីរសៀល ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចទឹករុន បង្កឡើងដោយខ្លួនឯង។
   តាមរបាយការណ៍របស់អាជ្ញាធរស្រុកស្វាយលើបានបញ្ជាក់ថា ៖ រថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA PICK UP ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-4740 បើកបរដោយឈ្មោះ ជាម ជុច ភេទប្រុស អាយុ៥៥ឆ្នាំ  រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបើកបរមានទិសដៅពីលិចទៅកើត។ (អ្នកបើកបររត់គេចខ្លួនបាត់)។ ពេលមានគ្រោះថ្នាក់ចរាចរណ៍នោះមានអ្នករួមដំណើរចំនួន២៤នាក់ ក្នុងនោះមានស្រី១២នាក់ : ១. ឈ្មោះ ឡុច ខឿ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២. ឈ្មោះ បេង សឿត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៣. ឈ្មោះ លម លឿយ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៤. ឈ្មោះ ឆយ ឆង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៥. ឈ្មោះ យន់ ឡន ភេទស្រី  អាយុ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៦. ឈ្មោះ ភិន សឿត ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៧. ឈ្មោះ ផាត កើត ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៨. ឈ្មោះ តាន់ ញ៉ាន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៩. ឈ្មោះ ង៉ុក ប៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១០. ឈ្មោះ ឡឹត ងុិក ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១១. ឈ្មោះ ហុង លីហ៊ាង ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១២.ឈ្មោះ អាត ហ្វា ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៣. ឈ្មោះ ពេក រ៉ុក  ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៤. ឈ្មោះ ឌឿន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៥. ឈ្មោះ ញឹម សុឡុត ភេទស្រី  រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៦. ឈ្មោះ មី វ៉ា ភេទប្រុស  រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៧. ឈ្មោះ សាត សាន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៨. ឈ្មោះ ថេង ប៊ុនថេន ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៩. ឈ្មោះ ឡាន់ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២០. ឈ្មោះ វិត គឿម ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២១. ឈ្មោះ សយ សៀ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២២. ឈ្មោះ ស៊ា ហ៊ត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២៣. ឈ្មោះ ព្រឿន ព្រឿត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២៤. ឈ្មោះ នី ភេទប្រុស អាយុ  ឆ្នាំ រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

   តាមរយៈរបាយការណ៍បានបន្តថា ៖ ហេតុការណ៍នេះបណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០៦នាក់ ស្រី០២នាក់ភ្លាមៗ រួមមានឈ្មោះ ឡុច ខឿ , ឈ្មោះ បេង សឿត , ឈ្មោះ លម សឿយ , ឈ្មោះ ឆយ ឆង , ឈ្មោះ យន់ ឡន និងឈ្មោះ ភិន សឿត។ ដោយឡែកអ្នករងរបួសធ្ងន់ចំនួន ១៣នាក់ ស្រី ០៧នាក់ មានឈ្មោះ ផាត់ កើត , ឈ្មោះ តាន់ ញ៉ាន , ឈ្មោះ ង៉ុក ប៉ាន់ , ឈ្មោះ ឡឹត ងុិក , ឈ្មោះ ពេក រ៉ុក , ឈ្មោះ នី , ឈ្មោះ ឌឿន , ឈ្មោះ ញឹម សុឡុត , ឈ្មោះ មី វ៉ា , ឈ្មោះ សាត សាន , ឈ្មោះ ថេង ប៊ុនថេន , ឈ្មោះ ឡាន់ , ឈ្មោះ ស៊ា ហ៊ត់ និងរងរបួសស្រាលចំនួន ០៥នាក់ ស្រី ០៣នាក់ មានឈ្មោះ ព្រឿន ព្រឿត , ឈ្មោះ សយ សៀ , ឈ្នោះ វិត គឿម , ឈ្មោះ អាត ហ្វា និងឈ្មោះ ហុង លីហ៊ាង។ ដោយឡែកករណីនេះ ក៏ខូចខាតរថយន្ត០១គ្រឿងខ្ទេចផងដែរ។ 

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់ធ្វើការវ៉ាស់វែង សម្រួលចរាចរណ៍ និងធ្វើការប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ 
ចំណែកវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រង់ចាំស្រាវជ្រាវនឹងដោះស្រាយតាមនីតិវិធី។

របាយការណ៍របស់អាជ្ញាធរស្រុកស្វាយលើបានបញ្ជាក់ថា ៖ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែង៕