2023-11-28 03:11
185

ភ្នំពេញ ៖ ទិដ្ឋភាពពេលព្រឹកព្រលឹមថ្ងៃទីបី នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ពិតជាស្អាត ទាំងសោភ័ណ្ឌភាព បរិស្ថាន តាមរយះការចាត់ចែងដោយក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើអោយប្រជាពលរដ្ឋមកស្រូបខ្យល់អាកាស ពោរពេញដោយក្តីរីករាយ និង អរគុណ សន្តិភាព ។ 

លោក ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ ក៏បានបង្ហោះលើ ផេកផ្លូវការ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកនៅមាត់ទន្លេអោយបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមទីតាំងសប្បាយភាពនានាផងដែរ។ ដែលថ្ងៃនេះជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូកវនាថ្ងៃអង្គារ ០១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា៖ សូម្បី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រីករាយណាស់ ឃើញប្រជាពលរដ្ឋមកទស្សនាកកកុញ ទាំងភ្ញៀវទេសចរណ៍បរទេស ហើយ ទទួលបាន សន្តិសុខ សុវត្ថិភាព គ្រប់ទីកន្លែង ។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ សម្រស់កាំជ្រួច ប្រទីប និងទិដ្ឋភាពពេលរាត្រីដ៏ត្រកាលថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ជាមួយគ្នានេះ បងប្អូន ពូមីង តាយាយក៏បាននឹងកំពុងដេីរកំសាន្តយ៉ាងរីករាយនឹងការទិញផលិតផល លេងកំសាន្ត និងទស្សនាផ្ទាំងទស្សនីយភាពជាច្រេីន រួមនឹងការប្រគំតន្ត្រីពីគ្រប់តារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាគ្រប់ទីកន្លែងផងដែរ ៕