2023-12-01 02:12
194

ខេត្តព្រះវិហារ ៖ បន្ទាប់ពីក្រុមកីឡាករ ប្រណាំងទូក ក្រុមការងារដឹកនាំទូក ទៅចូលរួម ក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យនោះ លោក គីម រិទ្ធី អភិបាល នៃគណះអភិបាល ខេត្តព្រះវិហារ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្ទាល់ខ្លួន លើកសរសើរដល់ជ័យជំនះនេះ ដោយលោក មានប្រសាសន៍ថា៖  ខ្ញុំពិតជាមានមោទនភាពដែលទូក ង ខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ២០ ទូទាំងប្រទេស។
 
លោក គីម រិទ្ធី អភិបាល នៃគណះអភិបាល ខេត្តព្រះវិហារ បានថ្លែងបន្តថា៖ ក្រោមម្លប់នៃសន្តិភាព នាឱកាសពិធីបុណ្យ អុំទូក អកអំបុកសំពះព្រះខែ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយតាមបណ្ដាខេត្តនានា ពិសេសនៅមុខព្រះបរមរាជវាំងនិងកន្លែងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ 

លោកបន្តថា៖ ខ្ញុំបាទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាថ្នាក់ដឹកនាំកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍន៍ និងសុខដុមរមនា ៕