2023-12-04 03:12
221

ភ្នំពេញ៖  បានបង្ហាញមុខជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ដែលជាមុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្ម និងរក្សាទុកគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ជាសាធារណៈ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ។ 

សូមជម្រាបថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ នៅចំណុចផ្សារចិន ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខបន្ទប់ជួលលេខ១២បេ ផ្លូវលេខ៧០ ក្រុម២៤១ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ម៉ៅ ហាប់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ខៀវ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កំពង់ចាម១I-០៥៨៨,   បំពង់កែវសម្រាប់ប្រើប្រាស់សារធាតុញៀន ចំនួន០១, សារធាតុញៀន ប្រភេទម៉ាទឹកកក ចំនួនបួនកញ្ចប់ (តូចបីកញ្ចប់ និងធំមួយកញ្ចប់), ថង់តូចសម្រាប់ច្រកសារធាតុញៀន ចំនួន០២, ដែកកេះ ចំនួន០១, ទួណឺវីសដងពណ៌លឿង ចំនួន០១,   កាំបិតកាត់ក្រដាស ចំនួន០២, កាំបិតបាក់ផ្លែដងឈើ ចំនួន០១,  កាំបិតដងជ័រពណ៌ខ្មៅ ចំនួន០១។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១AY-៨៧២១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕