2023-12-06 03:12
166

ភ្នំពេញ៖​    នៅព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០២៣ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ​ រដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់និងលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ សហការជាមួយក្រុមការងាររាជធានីភ្នំពេញដាក់រថយន្តបូមលូបញ្ចៀសការកកស្ទះប្រព័ន្ធលូនៅក្នុងភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

   អាជ្ញាធរបានឱ្យដឹងថា​ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលេីស្ទះប្រព័ន្ធលូពិបាកក្នុងការរស់នៅទើប​ អាជ្ញាធរស្នើទៅ​លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសារណការនិងដឹកជញ្ជូនសុំរថយន្តបូមលូមកបូមលូដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

 លោក​ វ៉ា​ សាវឿន​ តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល​ សូមថ្លែងអំណរគុណដល់លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន​ រួមទាំងក្រុមការងារ​រាជធានីភ្នំពេញដែលបានផ្តល់រថយន្តសម្រាប់បូមលូដេីម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូទាន់ពេលវេលា៕