2024-02-08 11:30
225

កំពង់ចាម :  មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ចាមបានបន្តចុះផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សី និងចាត់វិធានការការពារ រួមនឹងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងដែលធ្លាប់ផ្ទុះជម្ងឺនេះនៅស្រុកចំនួន៣ក្នុងខេត្តកំពង់ចាមរួមមានស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់និងស្រុកបាធាយ។     

លោកនង  ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានបញ្ជាក់ថាបច្ចុប្បន្ន មន្ត្រីផលិតកម្ម និងបសុព្យាបាលតាមបណ្តាលស្រុក មួយចំនួនដែលសង្ស័យប្រឈមលេីបញ្ហានេះ                មន្ត្រីជំនាញបានចុះបាញ់ថ្នាំសម្លាប់មេរោគ ដូចជានៅចំណុចស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ក្នុងគោលដៅបង្ការនិងទប់ស្កាត់ជំងឺផ្តាសាយបក្សី។ ហេីយតំបន់ធ្លាប់ផ្ទុះជម្ងឺរួមមាន ឃុំតាំងក្រាំង ស្រុកបាធាយ, ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់  និងស្រុកព្រៃឈរជាដេីម។ 

ជាមួយគ្នានោះដែរលោកប្រធានការិល័យាមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តក៍បានអំពាវនាវនិងបន្តផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សី និងវិធានការការពារជំងឺ រួចមកក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគបានចំនួន១២កន្លែង, កន្លែងពិឃាតសត្វទាចំនួន៩កន្លែង, តាមខ្នងផ្ទះចំនួន៧ខ្នងផ្ទះ និងនៅកន្លែងសត្តឃាតដ្ឋាន ផងដែរ  ។ 

គួរបញ្ជាក់ថាជំងឺផ្តាសាយបក្សីគឺជាជម្ងឺឆ្លងបង្កដោយវីរុសនៅលើបក្សី និង រាតត្បាតយ៉ាងឆាប់រហ័ស ព្រមទាំងអាចចម្លងពីបក្សីទៅមនុស្សបាន។  ជំងឺផ្តាសាយបក្សី ជាជម្ងឺឆ្លង            សាហាវ ហើយការផ្ទុះជំងឺកន្លង ទៅថ្មីៗនេះ បានបង្កជាកង្វល់ទូទាំងពិភពលោក ក្នុងចំណោម សហគមន៍  អ្នកធ្វើការខាងសុខភាពសត្វ និងសុខភាពសាធារណ:។ ទោះបីកើតមានជាទូទៅលើបក្សីក៏ដោយ ជំងឺនេះក៏អាចចម្លង មកមនុស្សផងដែរ ភាគច្រើនតាមរយៈការប៉ះពាល់ ឬបរិភោគ សត្វឈឺដែលចំអិនមិនបានល្អ  ៕