2024-02-16 12:02
67

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថាទី១-តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿនជាមធ្យម ២ម៉ែត្រ/វិនាទី។

ទី២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿនជាមធ្យម២ម៉ែត្រ/វិនាទី។ ទី៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី   រលកសមុទ្រមានកម្ពស់ពី០,៧៥-ទៅ១,៥០ ម៉ែត្រ៕