2024-02-16 03:02
70

មណ្ឌលគិរី៖ យុវជនជនជាតិព្នងម្នាក់ បានសម្រេចចង.កសម្លាប់ខ្លួន បន្ទាប់ពីខ្លួនបាននិយាយសុំបែកគ្នាជាមួយគូរដណ្តឹងជាច្រើនលើកច្រើនសាហើយនាងទាមទាសំណងជំងឺចិត្ត ១លានដុល្លារ។ 

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិត្រកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ 
ជនរងគ្រោះមានឈ្មោះ រឿន ទុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិព្នង មុខរបរ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុបានចង.កបញ្ចប់ជីវិត ដោយសារមានវិបត្តិស្នេហាសុំបែកគ្នាពីនារីជាគូដណ្ដឹងហើយត្រូវខាងស្រីប្រាប់ថា «បើមិនយកនាងទេ ត្រូវសងជំងឺចិត្ត ១លានដុល្លារ» ដោយសារអាចមានការភិតភ័យគ្មានប្រាក់បង់ជំងឺចិត្តយុវជនរូបនេះសម្រេចចិត្តចង.កតែម្តង។ 

តាមក្រុមគ្រួសារបំភ្លឺថា ជនរងគ្រោះមានគូរដណ្តឹងរងចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីមួយរយៈចុងក្រោយនេះ ព្យាយាមសុំបែកគ្នាជាមួយគូដណ្ដឹងជាច្រើនដងហើយមុនកើតហេតុថ្ងៃទី១៣ ខែកុម្ភៈ ខាងស្រីបានប្រាប់តាមទូរសព្ទថា «បើមិនយកធ្វើជាគូរអនាគតទេ តម្រូវឱ្យសងជំងឺចិត្តចំនួន១លានដុល្លារ» លុះពាក់កណ្ដាលយប់ជនរងគ្រោះបាននិយាយប្រាប់ថា «បើគូដណ្ដឹងទាយកលុយ ១លានដុល្លារ មានតែចង.កបញ្ចប់ជីវិតហើយ» លុះព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពេលក្រុមគ្រួសារមិននៅផ្ទះជនរងគ្រោះបានចង.កនៅលើធ្នឹមជញ្ជាំងផ្ទះស្លាប់ទតែម្តង ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះត្រួតពិនិត្យជុំវិញកន្លែងកើតហេតុធ្វើកោសលវិច្ច័យលើសាកសព និងបញ្ជាក់ថា ពិតជាករណីចង.កប្រាកដមែនមិនពាក់ព័ន្អករណីឃាតកម្មឡើយ។ 

បច្ចុប្បន្នសមត្ថកិច្ចប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕