(កំពង់ធំ)៖ រដ្ឋបាលស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំព្រះសង្ឃ ១០៨អង្គ និមន្តបិណ្ឌបាតដើម្បីឧទ្ទិសកុសលផល បុណ្យជូនអ្នកដែលបាត់បង់ជីវិតដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ដោយផ្តើមចេញពីទីតាំងប្រជុំជនឃុំកំពង់ថ្ម ព្រំប្រទល់ស្រុកបារាយណ៍ ទៅដល់ទីប្រជុំ ជនឃុំត្បូងក្រពើ ព្រំប្រទល់ក្រុងស្ទឹងសែន មានប្រវែង៣២គីឡូម៉ែត្រ។
បើតាមអាជ្ញាធរស្រុកសន្ទុកបានឲ្យដឹងថាគោលបំណងគឺចង់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពី ព្រះគ្រូអនុគុណស្រុក ក៏ដូចជាមន្ត្រីសង្ឃ ទាំងអស់ ក្នុងការឧទ្ទិសកុសលជូនដល់បងប្អូនប្រជាពលរដ្ឋ របស់យើង ដែលបានបាត់ ជីវិតនៅលើ ដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចង់ពញ្ញាក់ អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្នទៅលើការធ្វើដំណើរនៅលើដងផ្លូវ ប្រកបដោយសុវត្ថិភាពព្រោះគិតថាគ្រប់ទីកន្លែងទាំងអស់ ការធ្វើដំណើរ យើងត្រូវគិតថា យើងត្រូវគិត ទៅដល់មនុស្សជាទីស្រឡាញ់របស់យើងដែលចាំយើងនៅឯផ្ទះ។
នៅក្នុងឪកាសនោះដែរបងប្អូនប្រជាពលរដ្ឋបានបង្ហាញនូវ អារម្មណ៍រីករាយដោយឃើញព្រះសង្ឃ និមន្តនៅតាមនៅតាមដងផ្លូវដើម្បីធ្វើឱ្យក្មេងៗ សិស្សានុសិស្ស គាត់យល់ថាការធ្វើចរាចរណ៍តាមដងផ្លូវ តែងតែមានគ្រោះថ្នាក់ជាប្រចាំ ដូច្នេះយើងត្រូវ តែមានការប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ច។
ជាមួយគ្នានោះអាជ្ញាធរស្រុកសន្ទុកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអ្នកបើកបរ ទាំងឡាយសូមឱ្យ គោរពច្បាប់ចរាចរណ៍ ពិសេសមើលស្លាកចរាចរណ៍ដែលដាក់នៅតាមដងផ្លូវ ការ បើកបរសូមឲ្យអាធ្យាស្រ័យ គ្នាទៅវិញទៅមក និងសូមឧទ្ទិសដល់អ្នកដែលបានចែកឋានទៅ ដោយ សារគ្រោះថ្នាក់ ចរាចរណ៍ បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕