អាមេរិកគ្រោងនឹងដាក់ពន្ធបន្ថែមទៅលើកាណាដា ស្របពេលដែលប្រទេសនេះមានគោលបំណងសម្រាប់ពាណិជ្ជកម្មផ្ទៃក្នុងដោយសេរី ដែលអាចប៉ះប៉ូវពន្ធរបស់សហរដ្ឋអាមេរិកដាក់មកលើប្រទេសរបស់ខ្លួន * ជប៉ុន ចិន កូរ៉េខាងត្បូង ជួបប្រជុំគ្នាដើម្បីស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចអាស៊ីបូព៌ា * ក្រុមហ៊ុន Dersu Balikcilik មានបំណងស្វែងរកអ្នកផ្គត់ផ្គង់ និងអ្នកនាំចេញត្រីប្រា ត្រីអណ្តែង និងគ្រឿងសមុទ្រ នៅក្នុងប្រទេសកម្ពុជា ផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងប្រទេសតួកគីយ៉េ * ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាង ៨ ម៉ឺននាក់ បានមកទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬហៅថា «សមរាត្រី» ក្នុងរយៈពេលបីថ្ងៃ * ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ «វឌ្ឍនភាពនៃការស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ ស្គន់-គីហ្សូណា សម្រេចការសាងសង់ជាង ៤០% ហើយ» *