អ្នកនេសាទនៅតែបន្តលបលួចនេសាទ ក្នុងអន្លង់អភិរក្សសត្វផ្សោត ក្នុងដងទន្លេមេគង្គស្ទឹងត្រែង ដែលជាតំបន់អភិរក្ស * បុរសចំណាស់ល្មោភកាម អាយុ ៧៣ឆ្នាំ ចាប់រំលោភសេពសន្ថវៈលើអនីតិជន បានសម្រេចជាច្រើនលើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន * ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកថា “ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន” * រដ្ឋបាលខេត្តកណ្ដាល ជំរុញឲ្យក្រុមហ៊ុនដែលទទួលដាក់លូ និងការរៀបចិញ្ចើមផ្លូវថ្មើរជើង ត្រូវពន្លឿនការសាងសង់ឲ្យបានទាន់ពេលវេលាតាមការកំណត់ និងតាមបទដ្ឋានបច្ចេកទេសឲ្យបានល្អ * យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របីជូនកសិករ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក *