ក្រុមជើងកាងម្ចាស់ Rolls Royce ចំនួន ០៤នាក់ បង្កបញ្ហាជាមួយអ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញហៅមកដុះក្លែល * ក្រុមអ្នករកស៊ីដឹកផ្លែចេញចូលពីវៀតណាម តាមច្រកទ្វាអត្តរជាតិ “ព្រែកចាក” ប្រមាណ ១០០នាក់ នាំគ្នាតវ៉ាមុខការិយាល័យគយ ដោយសារតែតម្លើងថ្លៃយកលុយរហូត ៥០ម៉ឺនរៀងក្នុង ១តោន * រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការអត្តរក្រសួង ដើម្បីជម្រុញគម្រោងផ្លុវល្បឿនលឿន ភ្នំពេញ-សៀមរាប ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation * មន្ត្រីនគរបាលមានតួនាទីជាអធិការរងទទួលផែនសន្តិសុខ នៃអធិការនគរបាលខណ្ឌកំបូលម្នាក់ ត្រូវស្ត្រីអះអាងថា ជាប្រពន្ធដែលទទួលរងការប្រើប្រាស់អំពើហិង្សាដូចសត្វធាតុ បង្ហោះវីដេអូផ្អើលកក្រើកបណ្តាញសង្គម * ក្រុមអ្នកលេងកាំបិទខ្វែវ និងដាវ ចំនួន ០៥នាក់ ប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះមរណភាព ត្រូវបានចាប់ខ្លួន *