2023-06-05 11:15
787

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងលេងបណ្តាញសង្គមនានា បញ្ឈប់ការដេញដោលរឿងបទចម្រៀង «មរណៈភាពស្វាមី ជ័យវរ្ម័នទី៧» ជាបន្តទៀត ព្រោះក្មួយស្រី មាស សុខសោភា បានទទួលស្គាល់នូវកំហុសឆ្គង ដោយធ្វើការសុំទោស និងបានលប់បទចម្រៀងនេះចេញពីក្នុងហ្វេសប៊ុក និងយូធូបអស់ហើយ យើងមិនគួរធ្វើរឿងបន្ថែមលើរឿងឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «សម្តេចបានមើលហ្វសប៊ុករបស់ អ្នកចម្រៀង មាស សុខសោភា បានភ្ចាប់នឹងការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលផ្តល់មតិ ឬហៅថា Comment ថា «គួរតែចាត់ការលើផ្លូវច្បាប់»។ សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ខ្ញុំសូមអង្វរកគ្នាបានជាជ្រុលជ្រុះទៅហើយគ្នាបានសុំទោស និងបានដកចេញឥឡូវចាំបាច់ត្រូវធ្វើរឿងហ្នឹងឱ្យទៅជារឿងបន្ថែមលើរឿងទេ «កុំរុញឱ្យខ្លោច កុំរួចឱឆៅ» ស្ងប់ស្ងៀមទៅគ្នាបានទទួលស្គាល់កំហុសហើយ ហើយប្រហែលជាគ្នាជឿតាបសសក់សរណាមួយនៅឯព្រះវិហារ យលសប្តិឃើញអីបានជាឱ្យគ្នានិពន្ធបទចម្រៀងនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គ្រាន់តែចាប់ផ្តើមចំណងជើងមកវាខុសតែម្តង មរណៈភាពស្វាមី ជ័យវរ្ម័នទី៧ អញ្ចឹងបើនិយាយពីព្រះមហាក្សត្រយើងត្រូវប្រើពាក្យរាជស័ព្ទមិនមែនប្រើពាក្យ មរណៈភាពទេ គឺសោយទីវង្គត» គ្រាន់តែចេញមកវាខុស ហើយក្រុមជំនួយការ និងអ្នកនិពន្ធរបស់គាត់ពិតជាខ្សោយខ្លាំងណាស់ និងគ្មានឯកសារយោងួទេ។ 

សម្តេចតេជោមានប្រសាសន៍ទៀតថា «សម្តេចមិនព្យាយាមធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេ គ្រាន់តែអ្វីដែលសម្តេចសុំត្រឡប់មកវិល គឺបងប្អូនជនរួមជាតិទាំងអស់បញ្ឈប់ត្រឹមប៉ុណ្ណឹង ដោយអ្នកចម្រៀង អ្នកនាង មាស សុខសោភា បានសុំទោសហើយដកតាមហ្វេសប៊ុក និងយូធូប ប៉ុន្តែយើងទៅវិញទេ បើមានកុំយកទៅចាក់តទៅទៀតលប់ចោលទៅ កុំទុកវាទៀត បើចេះតែបន្តវានៅបន្តកើតរឿងហ្នឹង»។ សម្តេចតេជោបញ្ជាក់ថា «ប្រតិកម្មនានាត្រូវបញ្ឈប់ត្រឹមណឹង មិនគួរបន្តដំណើរទៅមុខទៀតទេ ផ្លូវច្បាប់ ឬមិនផ្លូវច្បាប់ ព្រោះនាងសុំទោស និងបានដកចេញអស់ហើយដែរ»