(ខេត្តកែប) ៖ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញមន្ទីរបរិស្ថានខេត្តកែបបានរៀបចំប្រារព្ធទិវាបរិស្ថាននិងទិវាពិភពលោក ៥ មិថុនា នៅបរិវេណផ្លូវឡើងឧទ្យានជាតិកែប ត្រូវដាំដើមឈើស្តាឡើងវិញនៅផ្លូវឡើងឧទ្យានជាតិអេកូឡូស៊ី ពិធីនេះត្រូវបានសម្ពោធរូបសំណាកសត្វកេងកងហើយដំណើរការ នៅកន្លែងចំណតរថយន្តផ្លូវឡើងនៅក្នុងតំបន់ឧទ្យានជាតិកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រីអភិបាលរងខេត្តនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទហ្
និង យុវជន(កាយរិទ្ធ សសយក និងសយសស) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងអង្គការ Wea (Wild earth allies)ដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣២០នាក់។
បើយោងតាមរបាយការណ៍របស់លោក អុិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានបញ្ជាក់លើកឡើងឱ្យដឹងថា ធនធានធម្មជាតិទើបអាចរីកលូតលាស់ដោយមិនត្រូវការមនុស្សនោះឡើយ ចំណែកមនុស្សសត្វ បើគ្មានធម្មជាតិនោះទេមិនអាចរស់បាននោះឡើយ។
ហើយមន្ទីរបរិស្ថានខេត្តកែបបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ត្រូវបានប្រារព្ធធ្វើឡើងដើម្បីការស្តារដាំដើមឈើឡើងវិញដើម្បី លើកកម្ពស់ឱ្យបានយល់ដឹងជាសាធារណៈ ក្នុងការគ្រប់គ្រង ដែលប្រើប្រាស់ធនធានធម្មជាតិអេកូឡូសុី ប្រកបដោយនិរន្តរភាព ជួយទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុគ្រប់គ្រងបរិស្ថាន សំដៅលើក កម្ពស់សុខៈមាលភាពសាធារណៈបានផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សសត្វ និងធម្មជាតិ។
លោក អុិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តបានលើកឡើងឱ្យដឹងថាសមិទ្ធផលសំខាន់ៗ ដែលទទួលបានថវិកាពីមូលនិធិឥណទានកាបូននៃក្រសួងបរិស្ថាន និងការគៀរគដៃគូរអភិវឌ្ឍនានា ដើម្បីទ្រទ្រង់និងត្រាំទ្រសកម្មភាព ជួយកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅក្នុងតំបន់ឧទ្យានជាតិកែបដែលធ្វើបានដូចជា ផ្លូវបេតុងដែលមានប្រវែង ៦០០០ម៉ែត្រ និងប៉ុស្តិ៍ត្រួតពិនិត្យច្រកចូលឧទ្យានជាតិកែប បង្គោលសុវត្ថិភាពតាមដងផ្លូវបេតុងក្នុងឧទ្យានជាតិកែប ហើយបំពាក់បង្គោលនិងអំពូលសូឡា និងតម្លើងស្លាកប៉ាណូធំ(ស្លាកភ្លោះ)និងដាក់បំពាក់បង់សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិដែលបានឡើងឧទ្យានជាតិកែបដើម្បីអង្គុយលេងមើលទេសភាពហើយនិងមាន ស្លាកឈ្មោះដើមឈើ ស្លាកបំរាមផ្សេងៗ បន្ទប់ទឹកសាធារណៈស្អាត(ដែលកំពុងសាង់សង់សម្រេចបានប្រមាណ៨០%និងបានដាក់បំពាក់វិទ្យុទាក់ទង(សម្រាប់មន្រ្តីឧទ្យានុរក្ស)បង្ហោះ ឌ្រូន សម្រាប់សម្រួលដល់ការល្បាត និងរៀបចំចំណតរថយន្តដែលមានទំហំ( 9x150ម៉ែត្រ) ប៉មនៅលើកំពូលភ្នំឧទ្យានជាតិកែប ដែលភ្ញៀវទេសចរណ៍ឡើងទៅលេងកំសាន្តអាចមើលទេសភាពឃើញសមុទ្រ កែបឋានសួគ៌លម្ហែរូបសំណាកសត្វកេងកង។(សឹង រ៉ាត់)