កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «កាលពីម្សិលមិញសម្តេចបានទទួលការឆ្លើយតប និងបកស្រាយពីភាគីថៃ ដែលគណបក្សថ្មីមួយទើបនឹងឈ្នះការបោះឆ្នោតនៅថៃ ដែលគេត្រៀមថានឹងបណ្តាញកម្មករ-កម្មការិនីកម្ពុជា និងឡាវដែលកំពុងបំរើការងារក្នុងប្រទេសថៃនោះ ពេលនេះច្បាស់ហើយ មិនមានការបណ្តេញចេញនោះទេ មានតែផ្តល់ការជួយជ្រោមជែងបន្ថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសសម្កេចតេជោអញ្ជើញជូបសំណេះសំណាលជាកម្មករ-កម្មការិនីមកពីរោងចក្រ ចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលប្រារព្វធ្វើឡើង នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ សម្តេចទទួលបានការឆ្លើយតប និងបកស្រាយច្បាស់លាស់ពីភាគីថៃហើយ អត់មានការបណ្តេញបងប្អូនពលករ ពលការិនិកម្ពុជា ដែលកំពុងធ្វើការងារក្នុងប្រទេសថៃនោះទេ មានតែផ្តល់់បន្ថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងគណបក្សទើបឈ្នះឆ្នោតនៅថ «គួរប្រុងប្រយ័ត្ន» មិនទាន់បានដឹកនាំរដ្ឋាភិបាលផង ត្រៀមបណ្តេញពលករកម្ពុជា និងឡាវ ដែលគោលនយោបាយបែបនេះ មិនទទួលបានការគាំទ្រពីប្រទេសជិតខាងនោះទេ
សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងនេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រ សហគ្រាស ចំនួន១៩ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅកាន់គណបក្សដែលទើបឈ្នះការបោះឆ្នោតនៅប្រទេសថៃថា «កម្ពុជាមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុង របស់ប្រទេសដ៏ទៃទេ ប៉ុន្តែមិនទាន់ដឹងផង នៅឯប្រទេសថៃ គេបានត្រៀមបណ្តេញពលករកម្ពុជា និងឡាវចេញទៅហើយដែលនយោបាយបែបនេះ គឺមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជាកម្ពុជា និងឡាវនោះទេ»។
សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅគណបក្សដែលទើបនឹងឈ្នះឆ្នោត នៅប្រទេសថៃថា «សម្តេចមិនជ្រៀតជ្រែកនយោបាយប្រទេសដ៏ទៃទេ ក៏ប៉ុន្តែអ្នកត្រូវមើលឱ្យឆ្ងាយពីប្រទេសថៃ អ្នកជាអ្នកឈ្នះឆ្នោត ប៉ុន្តែមិនប្រាកដក្លាយជានាយករដ្ឋមន្ត្រី ឬបង្កើតរដ្ឋាភិបាលបានទេ ប៉ុន្តែអ្នកបានដាក់គោលនយោបាយមួយអាចបង្កនូវគ្រោះថ្នាក់មិនត្រឹមតែពលករកម្ពុជា និងឡាវទេ វានឹងគ្រោះថ្នាក់ដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ាផងដែរ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវតាមដានឱ្យបានម៉ត់ចត់ដើម្បីធានាពលកររបស់យើងកំពុងធ្វើការការនៅប្រទេសថៃ ដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា បានជួយពលកររបស់យើងពីមិនស្របច្បាប់ឱ្យទៅជាពលករស្របច្បាប់ ប៉ុន្តែឥឡូវនេះ អ្នកឈ្នះឆ្នោតដែលត្រូវការសម្លេង ៣៧៦ សម្លេងទើបអាចបង្កើតរាជរដ្ឋាភិបាលបាន ខណៈពេលមានត្រឹមតែ១៥១សម្លេង គឺមិនទាន់បានធ្វើអ្វីផង ត្រៀមបណ្តេញពលករកម្ពុជា និងឡាវទៅហើយ»។ សម្តេចតេជោគិតថា «នយោបាយនេះមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា កម្ពុជា និងឡាវនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានសង្គត់ធ្ងន់ថា កម្ពុជាគ្មានស្អីទេ គ្រាន់តែចង់ផ្តាំផ្ញើថា «គួរប្រុងប្រយ័ត្ន» និងមិនប្រដៅអ្នកនយោបាយថៃទេ ហើយកម្ពុជាកំពុងតាមដានដោយយកចិត្តទុកដាក់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរបស់គេទេ ប៉ុន្តែវាប៉ះពាល់ដល់កម្មករ កម្មការិនីរបស់យើងដែលកំពុងធ្វើការនៅប្រទេថៃ។
ក្រោយពីប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោទទួលបានការឆ្លើយតប និងបកស្រាយពីគណបក្សដែលទើបឈ្នះឆ្នោតនៅថៃច្បាស់លាស់ថា «មិនមានការបណ្តេញពលករកម្ពុជា និងឡាវចេញពីប្រទេសថៃនោះទេ មានផ្តលឱកាសបន្ថែមទៀត»៕