2023-06-12 14:04
802

ព្រះវិហារៈ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ កាលពីវេលាម៉ោង៨:៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវរកម្ចាស់ហ្វេសប៊ុក ដែលបានបង្ហោះរូបព្រះខ័នរាជ្យបុរាណ ដែលមានប្រវែង០,៨៦សង់ទីម៉ែត្រ (ក្នុងនោះផ្លែព្រះខ័នមានប្រវែង ០,៦០សង់ទីម៉ែត្រ,ទទឹងផ្លែព្រះខ័នមានប្រវែង ០,៦០សង់ទីម៉ែត្រ,ដងព្រះខ័នមានប្រវែង ០,២៦សង់ទីម៉ែត្រ និងមានទម្ងន់២,៦គីឡូក្រាម)។
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានឈ្មោះ ណេ ហើយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានស្រាវជ្រាវបន្តដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ រកឃើញម្ចាស់ដើមដែលរក្សាទុកវត្ថុបរាណនោះ នៅផ្ទះរបស់ឈ្មោះ ហេង ភីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ គាត់បានយកមកប្រគល់អោយសមត្ថកិច្ចយើងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារជាបណ្តោះអាសន្ន រង់ចាំមានគោលការណ៍ថ្មី៕