2023-06-13 07:17
469


(ខេត្តកំពត) ៖    រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១០រហូតដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតតែងតែបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមកពីឃុំចំនួន ១៣ ឃុំក្នុងស្រុកទឹកឈូខេត្តកំពតហើយអភិបាលខេត្ត និងមានការវាយតម្លៃផ្ដល់រង្វាន់លើកទឹកចិត្តនេះដើម្បីធ្វើឡើងតាមរយៈសម្ដីពីប្រជាពលរដ្ឋពិតនៅក្នុងមូលដ្ឋានហើយស្ថិតនៅលើរបាយការណ៍ពីរថ្នាក់មូលដ្ឋាននោះតែម្ដង។


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសលើកទឹកចិត្តផ្តល់ជូននូវរង្វាន់ទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ដូចជា អភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ និងមេភូមិដែលបានខិតខំលះបង់កម្លាំងកាយចិត្តដែលបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរនោះ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីឃុំចំនួន១៣ឃុំ ក្នុងស្រុកទឹកឈូខេត្តកំពត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង២ម៉ឺននាក់។
នៅជាមួយគ្នានោះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងនូវផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាមើលថែពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ឱ្យទទួលបានភាពសុខសាន្ត ព្រោះអ្នកដែលត្រូវផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍ គឺអាជ្ញាធរមូលដ្ឋាននេះឯង។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំ និងសុំកុំឱ្យមានឱ្យសោះនូវការលាបពណ៌ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ ថាជាបក្សនេះ បក្សនោះ ដែលទាំងប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានរូបសម្តេចតេជោ ហ៊ុន សែន ក្នុងបេះដូង ហើយបានរស់រានមានជីវិតដោយកំណើតទី២ គឺក្រោយថ្ងៃរំដោះ៧មករា ដែលសម្តេចតេជោ បានលះបង់គ្រប់បែបយ៉ាង និងយកមកដោយលំបាកនោះ។


ទន្ទឹមនោះដែរថាអភិបាលខេត្តបានថ្លែងបែបនេះ ជារៀងរាល់ពេលដែលបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុក ហើយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតតែងតែយកខ្លួនបញ្ចូលទៅក្នុងគ្រួសារជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់ ក្នុងនាមជាសមាជិកម្នាក់ដែលមានតួនាទីជាអភិបាលខេត្ត។
ដោយឡែកចុងក្រោយនេះដែរ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវរាយការណ៍អំពីភាពអសកម្មនានារបស់អាជ្ញាធរមូលដ្ឋានឬ មន្ត្រីជំនាញ អ្នកមានអំណាចមួយចំនួន ដែលមិនបានផ្តល់ក្តីសុខជូនពលរដ្ឋ ដើម្បីឯកឧត្តមអភិបាលខេត្តនឹងមានវិធានការនិតិវិធីទៅតាមផ្លូវច្បាប់តែម្ដង។