2023-06-13 13:24
779

ភ្នំពេញ៖      នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបជាមួយកម្មករ-កម្មការិនី ជិត ២ម៉ឺននាក់ នៅម្តុំវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្តាំផ្ញើរទៅកាន់បុគ្គលឈ្មោះ ស ឡុងដេត ដែលកំពុងយាមរត់គេចខ្លួនចូលទៅថៃ ឲ្យត្រឡប់មកវិញ ដេកផ្ទះឲ្យស្រួលហើយត្រៀមខ្លួនឡើងឆ្លើយនៅតុលាការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "យប់មិញ ស ឡុងដេត បានចាកចេញពីរាជធានីភ្នំពេញ ហើយចាំបាច់រត់គេចធ្វើអី? បើសិនជារត់ទៅក៏សម្តេចស្នើសុំឲ្យភាគីថៃចាប់ខ្លួនមកវិញដែរ"។

សម្តេចតេជោ បានបន្ថែមថា "យប់មិញបានទៅដល់ថ្មដា ប៉ុន្តែភាគីថៃមិនឲ្យឆ្លង ឥឡូវឆ្ពោះទៅច្រកចាំយាម សូមចៅហ្វាយខេត្តកោះកុងមើល ព្រោះដីការបស់តុលាការហាមឃាត់មិនឲ្យចេញក្រៅប្រទេស។ បើហ៊ានចេញក្រៅប្រទេសចាប់ភ្លាមនៅព្រំដែន"។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា "ឥឡូវ ស ឡុងដេត បើឭហើយវិលត្រឡប់មកវិញ  ហើយដេកផ្ទះឲ្យស្រួលត្រៀមទៅឆ្លើយនៅតុលាការ អារឿងចោទប្រកាន់ការប្រកួកស៊ីហ្គេម។ គណៈកម្មការប្រកួតស៊ីហ្គេមគេប្តឹង ព្រោះចោទប្រកាន់វាធ្ងន់ពេក។ អ្នកឯងនិយាយក្នុងមនុស្សចំណោម ៣០នាក់ ចាត់ទុកជាការបរិហារកេរ្តិ៍"។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "មិនបាច់រត់ទេ ស ឡុងដេត លោកឯកចេញទៅណាក៏មិនរួចដែរហើយយប់មិញប្រុងឆ្លងតាមថ្មដា និងកំពុងតម្រង់ទៅកោះកុងតាមផ្លូវទើបធ្វើថ្មី អត់ទេ! ដីកាតុលាការហាមឃាត់មិនឲ្យចេញក្រៅប្រទេសទេ ចូលមកវិញមកនិយាយគ្នាស្អីក៏អាក្រក់ម្លេះ"។ សម្តេចតេជោបន្ថែមថា "អាហ្នឹងហើយជាយុទ្ធនាការរបស់ពួកគេមិនឲ្យទៅចូលរួមបោះឆ្នោត"៕