2023-06-14 14:31
726

កំពង់ចាម៖     ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសាខាបក្សភូមិ និងក្រុមបក្ស ចំនួនប្រមាណ ៨ពាន់នាក់។ 

ពិធីជួបសំណេះជាមួយសមាជិក សមាជិកា ខាងលើ បានរៀបចំធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងបរិវេន វត្តពោធិ៍វង្ស ហៅវត្តជីនីក ឃុំស្នាមប្រធ្លោះ ស្រុកកោះសូទិន។ 

នាឱកាសនោះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពូជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជជនកម្ពុជា បានរំដោះប្រទេសជាតិ  ចេញពីភ្នក់ភ្លើងសង្គ្រាមបនប្រល័យពួជសាសន៍ ប៉ុល ពត និងបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជាទាំងស្រុង នៅឆ្នា១៩៩៨ ក្រោមគោលនយោបាយ "ឈ្នះ-ឈ្នះ"។ ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានធ្វើបានធ្វើឲ្យប្រទេសជាតិបានការរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូធាស្ថិតក្រោមដំបូលសន្តិភាព។ 

ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សាខាបក្សភូមិ និងក្រុមបក្ស ទូទាំងស្រុកកោះសូទិន ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន បានថ្លែងថា "សព្វថ្ងៃនេះគណបក្សប្រជាជនកម្ពុជា មានក្រុមការងារយុវជនផ្តល់អាហាររូបករណ៍ជួនដល់កូនចៅដែលជាសមាជិក សមាជិកាគណបក្សរបស់យើងដែលខ្វះលទ្ធភាពបន្តការសិក្សាថ្នាកឧត្តមសិក្សា។ ដូច្នេះបងប្អូនសមាជិក សមាជិកាអាចធ្វើការទំនាក់ទំនងជាមួយក្រុមការងារបក្សឃុំ ស្រុក ដើម្បីទទួលបានព័ត៌មានបន្ថែម ស្តីពីអាហាររូបករណ៍នេះ"។ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងទៀតថា ក្នុងសម័យតេជោរប្រទេសជាតិយើងកំពុងទទួលបានការរីកចំរើនយ៉ាងខ្លាំង និងត្រូវការអ្នកមានចំណេះដឹងពិតប្រាកដ ដើម្បីចូលរួមធ្វើកិច្ចការងារលើកស្ទួយមុខមាត់ប្រទេសជាត ដោយមិនប្រកាន់ឡើយ។ 

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន បានបញ្ជាក់ថា "សូមបងប្អូនសមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលមានសិទ្ធត្រូវនាំគ្នាអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕