2025-06-10 19:01
33

កំពង់ស្ពឺ៖ ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីចុះពិនិត្យមើលផ្លូវជាច្រើនខ្សែរ តាមបណ្ដាលក្រុង ស្រុក នានានៅក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តម ប៊ុន ច្ទ័នវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងផងដែរថា÷ ថ្ងៃនេះឯកឧត្តម បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវចំនួន ៣ខ្សែ  ប្រវែងសរុប ១៨ ៣០០ ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ និង ៤,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ គម្រោងលេខ(DRR-PM-2024-No.010) ដោយក្រាលល្បាយថ្មភ្នំ និងក្រាលល្បាយក្រួស ស្ថិតនៅស្រុកសាមគ្គីមុនីជ័យ និង ស្រុកភ្នំស្រួច  និងបានត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST និងក្រាលល្បាយក្រួស សរុបចំនួន  ១៣ខ្សែ ប្រវែងសរុប ១២៦ ៥៥០ម៉ែត្រ ក្នុងនោះមាន ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១០ ខ្សែ ប្រវែង ៨៦ ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគង់ពិសី និងផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ ប្រវែងសរុប ៣៩ ៧៥០ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ ៥ម៉ែត្រ និង៦ម៉ែត្រ គម្រោងលេខDRR- PM-2025-No.011 ស្ថិតនៅស្រុកសាមគ្គីមុនីជ័យ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តឪ្យដឹងផងដែរថា ហើយការអនុវត្ត គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារគ.ត.វ ដោយមានការដឹកនាំសម្របសម្រួល ពីលោកអនុប្រធានមន្ទីរ និងមន្រ្តីជំនាញបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ ។  

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចត្រួតពិនិត្យរួចមក នៅរសៀលថ្ងៃដដែលនេះ ក៏មានប្រជុំពិភាក្សារួមរបស់គណៈកម្មការ ហើយក៏បានឯកភាពទទួលយកការអនុវត្តការងារខាងលើតាមការស្នើសុំរបស់ភាគីអ្នកទទួលការផងដែរ៕