2023-06-16 15:16
883

ភ្នំពេញ៖ ក្រុមនារីៗបម្រើសេវាកម្សាន្តនាពេលរាត្រី ដែលតែងតែឈរបោយដៃហៅភ្ញៀវ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះប្រមូលបានប្រមាណជាង ២០នាក់ និងហៅកាសែតឲ្យឡាយតាមហ្វេសប៊ុកព្រោងព្រាត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់គាត់យ៉ាងខ្លាំង។ 

ការចុះទៅប្រមូលនារីបម្រើសេវាកម្សាន្តនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបក្រុមនារីៗបម្រើសេវាកម្សាន្ត នៅផ្លូវវ៉េងស្រេង ឲ្យឡើងរថយទៅសាកសួរ និងអប់រំ។ ការបង្ក្រាបនេះ ដោយអាជ្ញាធរសំអាងថា ក្រុមនារីទាំងនេះបង្កាឲ្យមានភាពអនាថាបតេយ្យតាមដងផ្លូវ បាត់បង់សណ្តាប់ធ្នាប់ជាដើម។ 

ការចុះបង្ក្រាបនារីបម្រើកម្សាន្តពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍មើលទៅដូចជាជ្រុលហួសហេតុពេក ដោយហៅកាសែតឡាយពាលពេញបណ្តាញសង្គមដោយធ្វើអត្ថាធិប្បាយប៉ះពាល់ពាល់យ៉ាងធ្ងន់ធ្ងរកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់។ ដោយសារជីវភាពខ្វះខាត ពួកគាត់បានឈ្លាតពេលរកចំណូលបន្ថែម ក្រៅពីការងារប្រចាំថ្ងៃ ដោយលាក់បងប្អូន ឪពុកម្ដាយ ក្រុមគ្រួសារផងដែរ។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះបានសរសេរសារបង្ហោះលើបណ្តាញសង្គមថា "ឃើញរាជរដ្ឋាភិបាលចេញគោលការណ៍ជួយទ្រទ្រង់អ្នកបម្រើសេវាកំសាន្តនានាក៍មានចិត្តរីករាយព្រោះអ្នកទាំងនោះក៏ជាកោសិកាមួយក្នុងសង្គមកម្ពុជាយើងដែរ"។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរទៀតថា ស្រាប់តែឃើញអង្គភាពមួយបញ្ចេញសាច់ដុំចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យ (អ្នកបក់ដៃតាមផ្លូវ ) ហើយហៅកាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត។ មិនដឹងថាបម្រើសេវាទាល់តែមានការចាត់តាំង ឬមានមេមានកើយបានរដ្ឋជួយហើយអ្នកក្បាលមួយត្រូវមានទោស ឬ មួយគាត់បារម្ភថា ខ្លាចគណបក្សប្រជាជនឈ្នះឆ្នោតច្រើនពេក បរទេសគេរិះគន់?