2025-07-18 17:01
24

កំពង់ស្ពឺ៖ មន្ត្រីសុរិយោដីខេត្តកំពង់ស្ពឺម្នាក់ ដែលរងការចោទប្រកាន់ថានៅក្រោយខ្នងមេភូមិ និងអនុភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងករណីគប់គិតគ្នាបែងចែកដីព្រៃរបស់រដ្ឋ ជាង ៣ហិកតា រហូតជាង ១០០ឡូត៍ នៅជើងភ្នំអញ្ញាសេះ ហៅវត្តសេះស ត្រូវបានមេកើយកោះហៅទៅសាកសួរនាំដើមទងរឿងនេះ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោកបានបដិសេធថាខ្លួនមិនមានការពាក់ព័ន្ធនោះទេ ខណៈអភិបាលស្រុកសររោងទងបានធ្វើរបាយស្តីពី ករណីនេះបញ្ជូនទៅកាន់ថ្នាក់ ដើម្បីមានវិធានការផងដែរ។

លោក មុត ភន អភិបាលស្រុកសំរោងទង បានប្រាប់បណ្តាញសារព័ត៌មាន អឹម អេស ជេ នៅថ្ងៃទី១៧ ខែកក្កដានេះថា៖ «ពាក់ព័ន្ធករណីកាប់រាន ឈូសឆាយ ពុះចែកដីព្រៃរបស់រដ្ឋជាឡូត៍ៗ ស្ថិតនៅភ្នំអញ្ញាសេះ ឃុំតាំងក្រូច នៅលោកបានធ្វើរបាយការណ៍ទៅថ្នាក់លើរួចរាល់ហើយ» រងចាំមើលថា តើបុគ្គលដែលពាក់ព័ន្ធ និងអ្នកនៅក្រោយរឿងនេះ អាចប្រមុខផ្លូវច្បាប់ដែរឬយ៉ាងណា។

ដោយឡែកនៅថ្ងៃនេះដែរ លោក ង៉ូវ ចេងហុង មន្ត្រីការិយាល័យសំណង់ និងសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ថា៖ «ករណីលើកឡើងថាលោកជាអ្នកនៅពីក្រោយខ្នងមេភូមិ អនុភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ក្នុងការរុករាន កាប់ឆ្ការ ទន្ទ្រាន រំលោភឈូសឆាយ អង្កន់ពុះឡូត៍ដីជើងភ្នំអញ្ញាសេះ ហៅវត្តសេះស ក្បាល ១០ ម៉ែត្រ ក្បាល ២០ ម៉ែត្រ និងបណ្តោយដល់ភ្នំនោះ លោកអត់មានការពាក់ព័ន្ធនោះទេ»។  

មន្ត្រីសុរិយោដីដែលរងការចោទប្រកាន់ខាងលើ បានបន្ថែមទៀតថា៖ «តំបន់នោះ គឺមានផ្ទះប្រជាពលរដ្ឋរស់នៅជាច្រើនដែលស្ថិតក្រោមឱវាទភូមិអូរនាងហ៊ី ឃុំតាំងក្រូច។ ពាក់ព័ន្ធរឿងបែងចែកដីគ្នានេះ លោកអត់បានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកយ៉ាងខ្លាំងហើយពេលនេះបានមកជួបមេរបស់នៅមន្ទីរ ដើម្បីស្រាយបំភ្លឺជុំវិញរឿងរ៉ាវនេះឱ្យបានច្បាស់លាស់ គឺអត់មានការពាក់ព័ន្ធ ធ្វើជារនាំងនៅក្រោយខ្នងក្នុងរឿងហ្នឹងទេ»។

លោក ង៉ូវ ចេងហុង បានបញ្ជាក់ថា៖ «ក្នងតំបន់ហ្នឹងចន្លោះឆ្នាំ១៩៩៣-១៩៩៤ មានប្រជាពលរដ្ឋប្រមាណ ៤ទៅ៥គ្រួសារ បានចូលរស់នៅអាស្រ័យផលហើយខាងអាជ្ញាធរភូមិ ឃុំកាត់ដីមួយចំនួនទុកត្រៀមរៀបចំបង្កើតទៅជាភូមិបែកចែកឱ្យប្រជាពលរដ្ឋក្រីក្រជួបការលំបាក់សម្រាប់រស់នៅ»។ លោកបានបន្ថែមទៀតថា៖ «ចំពោះការលើកឡើងថារូបគាត់នៅពីក្រោយខ្នងការបែងចែកដីឡូត៍ឱ្យទៅប្រជាពលរដ្ឋនោះ គឺលោកអត់មានសិទ្ធទេ»។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗ មានករណីមេភូមិ និងអនុភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ធ្វើសកម្មភាពបែងចែកដីព្រៃររបស់រដ្ឋជាប់ជើងភ្នំអញ្ញាសេះ ជាឡូត៍ៗអនាធិបតរយ្យ ដោយមានប្រភពខ្លះលើកឡើងមានមន្ត្រីសុរិយោដីខេត្តកំពង់ស្ពឺម្នាក់ នៅពីក្រោយការចែងចែកនេះ។ ចំពោះការបែងចែងនោះទៀតសោធ ឱ្យបក្ខពួករបស់ខ្លួនប៉ុណ្ណោះ ដែលមានក្បាលប្រហែលជាង ១០០ ឡូត៍ ក្បាល ១០ម៉ែត្រ, ២០ម៉ែត្រ…បណ្តផរហូតដល់ភ្នំ។ ហើយដែលទទួលបានដីនោះជាង ៧០% ជាអ្នកមុខមាត់ និងជារកស៊ី ក្នុងខេត្តកំពង់ស្ពឺ មិនមែនប្រជាពលរដ្ឋ ដែលរស់នៅភូមិ-ឃុំស្ថិតក្នុងទីតាំងដីនោះទេ។ 

នាពេលកន្លងមកក្រុមកម្មករដែលស៊ីឈ្នួលជីកដីបោះបង្គោលព្រំរបងព្រំដីដែលគេបែងចែកគ្នានោះ បាននិយាយថា៖ «ការឈួសឆាយជីកធ្វើរបងបោះបង្គោលហ៊ុំព័ទ្ធដីជើងភ្នំអញ្ញាសេះនេះ កើតមានរយៈពេលជាង ១ខែ កន្លងមកហើយ គឺគេបែងចែកគ្នាមានក្បាលសី ១០ម៉ែត្រជម្រៅទល់ភ្នំ អ្នកខ្លះ ១៥ម៉ែត្រ ជម្រៅទល់ភ្នំ អ្នកខ្លះទៀតទទួលប ២០ ម៉ែត្រ តាមទឹកលុយ បណ្តោយទល់ជើងភ្នំដូចគ្នា ចំណែកពួកគាត់ជាអ្នកស៊ីឈ្នួលជីកដីធ្វើរបងឱ្យប៉ុណ្ណោះ»៕