2025-07-18 17:10
24

ភ្នំពេញ :  នារីស្រស់សោភាម្នាក់កំពុងតែជិះកង់បីសុខៗ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីម មកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ហើយព្យាយាមជិះរត់គេចរួចតែមិនរួច ព្រោះប៉ះចំថ្ងៃស៊យគាប់ជួនសមត្ថកិច្ចកំពុងតែល្បាតប្រដេញចាប់បានភ្លាម និងដកហូតទូរស័ព្ទពីជនសង្ស័យប្រគល់ឲ្យជនរងគ្រោះវិញ ហេតុការណ៍នេះកើតឡើងនៅវេលារសៀលម៉ោង២៖០០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥  នៅចំនុចផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១-ជនសង្ស័យឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ០០៥ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (មានសារធាតុញៀន)
២- ឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦៥៧ ផ្លូវជាតិលេខ៥  ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។  

សម្ភារៈដែលត្រូវបានសមត្ថកិច្ចដកហូតរួមមាន៖  ម៉ូតូហុងដាC125ចំនួន០១គ្រឿង ព៌ណខ្មៅសេរី2015 ពាក់ស្លាកលេខ ភ្នំពេញ1CU-4472 និងទូរសព្ទចំនួន០១គ្រឿងម៉ាកអាយហ្វូនXR  ជារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបប្រគល់អោយជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបាននិងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ ការតាមនីតិវិធីច្បាប់៕ដោយ៖ ឈួន ណាគ្រី