
គុនខ្មែរ៖ ការបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការដំណើរការចាប់ផ្ដើមកម្មវិធីប្រកួតប្រដាល់គុនខ្មែរ MSJ IKK ជាមួយនឹងការប្រកួត 4 MEN TOURNAMENT ស្វែករកម្ចាស់ជើកឯកគ្រងខ្សែក្រវាត់ MSJ IKK KUN KHMER WORLD CHAMPION កម្រិតពិភពលោកលើកដំបូង ក្នុងប្រវត្តិសាស្រ្តនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះហើយ...!
នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ សង្វៀន MSJ IKK ប្រជុំទៅដោយកំពូលអ្នកប្រយុទ្ធមកពីតាមបណ្ដាក្លឹបប្រដាល់ទូទាំងប្រទេសកម្ពុជា និងមកពីប្រទេសផ្សេងៗគ្នា ឡើងប្រប្រយុទ្ធតតាំងគ្នា ដើម្បីស្វែងរកជ័យជម្នះ និងបំពេញក្ដីស្រម៉ៃនហិជ្ជតារបស់ពូួកគេ។ មកលើកនេះ ពុកម៉ែបងប្អូនពិតជាជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងគូប្រកួតគុនខ្មែរ រហូតដល់ទៅ៧គូប្រកួត មានទាំងការប្រកួតមិត្តភាពជាតិគុនខ្មែរ និងការប្រកួតអន្តរជាតិជម្រុះវិលជុំដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក។
គូមិត្តភាពជាតិគុនខ្មែរ៖
១. វិបុល ចៅពេជ្រ VS និនរៈ បញ្ញា (៣២គីឡូក្រាម)
២. បញ្ញា វ៉ាងឌឺ VS រិទ្ធី អាដំដី (៣២គីឡូក្រាម)
៣. ឆាយ វីរៈជាតិ VS និនរៈ កូនខ្លា (៤៨គីឡូក្រាម)
៤. សិទ្ធ សីថោង VS សុវណ្ណឌឿន សុខលីម (៥៤គីឡូក្រាម)
៥. ជា សំនៀង VS ឡុង សំណាង (៦៥គីឡូក្រាម) ។
ការប្រកួត 4 MEN TOURNAMENT ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម, កំពូលអ្នកប្រយុទ្ធទាំង៤រូប មកពី៤ប្រទេសផ្សេងគ្នា៖ អ្នកលេងកណ្ដាប់ដៃដែក រន្ទះជើងស្ពាន់ ហ្វារីស និងជាម្ចាស់ខ្សែក្រវាត់មកពីសាធារណរដ្ឋម៉ាឡេស៊ី, អ្នកលេងកណ្ដាប់ដៃដែក ជង្គង់ហែកមេឃ អាជេដូ ម្ចាស់ខ្សែក្រវាត់មកពីសាធារណរដ្ឋប្រជាមានិតឡាវ, ម្ចាស់មេដាយថ្នាក់ជាតិ ត្រាង មីងទៀន មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម, និងអ្នកលេងអាវយ័នថង់យាមដំរីជាន់ខ្លា សូរិយា មេឃា ជាម្ចាស់ផ្ទះនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកទាំង៤រូប នឹងត្រូវចាប់ឆ្នោតប្រកួតជម្រុះក្នុងជុំទី១ ស្វែករកអ្នកឈ្នះ និងអ្នកឈ្នះដូចគ្នា ឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៅសប្ដាហ៍បន្ទាប់ ដើម្បីស្វែងរកម្ចាស់ជើងឯកតែម្នាក់ប៉ុណ្ណោះ។ តើអ្នកទាំង៤រូបនេះ នរណានឹងក្លាយទៅជាម្ចាស់ខ្សែក្រវាត់ដំបូងគេបង្អស់ពីកម្មវិធីមួយនេះ...?
សូមកុំភ្លេចជួបគ្នា និងចូលរួមទស្សនាដោយសេរី ក្នុងបរិវេណផ្សាររាត្រី សានសាញ់ ណៃ ម៉ាឃីដ ទល់មុខអណាចក្រព្រិលទឹកកក ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការប្រកួតនេះក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍MSJ TV តាមរយៈ DTV រឺក៏ DTH បុសិ៍ដលេខ២៧, ថាសផ្កាយរណប Sky One TV ប៉ុស្តិ៍លេខ៣៩ខ្សែកាបរាជធានីភ្នំពេញ 72 និងខ្សែរកាបតាមបណ្ដាខេត្ត និងតាមរយៈប្រេកង់, Facebook Pageៈ MSJ IKK, MSJ TV Kun Khmer និង MSJ TV ចាប់ពីវេលាម៉ោង០៦៖០០នាទីល្ងាចតទៅ ៕





