2025-07-24 14:48
38

កណ្តាល៖ លោកគ្រូបង្រៀនអសីលធម៌ម្នាក់ នៅវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ដែលបានលួហលោមសិស្សស្រីឱ្យថតរូបបញ្ចេញលើបញ្ចេញក្រោមឱ្យខ្លួន ដើម្បីជាថ្នូរដាក់ពន្ទុរឱ្យខ្ពស់ និងទទួលបាននិទ្ទេសល្អ ហើយចុងក្រោយគំរាមបង្ហោះរូបភាពទាំងនោះ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសាកសួរតាមនិតិវិធី។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ក្រោយពីបណ្ដឹងរបស់អាណាព្យាបាលសិស្សស្រី ឈ្មោះ «ជ.ម.ន.ហ្សា» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាមន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយ ចុះស្រាវជ្រាវលើ ករណី «គ្រូបង្រៀនគំរាមបង្ហោះរូបភាពអាសអាភាសន៍របស់សិស្សលើបណ្តាញសង្គម»។

តាមប្រភពបានឱ្យដឹងថា ករណីគ្រូបង្រៀន ឈ្មោះ ហឿន រ៉ាវី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បង្រៀនថ្នាក់ទៅ៩ និង ទី១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកកូនសិស្សរងគ្រោះ មានឈ្មោះ ជ.ម.ន.ហ្សា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំពោះលទ្ធផលបឋមនៃការស្រាវជ្រាវ ក្រោយពីស្តាប់ការបំភ្លឺរបស់សិស្សស្រី ឈ្មោះ ជ.ម.ន.ហ្សា បំភ្លឺថា៖ «ជាធម្មតានាងតែងតែមានការរាយការណ៍ជូនលោកគ្រូតាមរយៈប្រព័ន្ធតេឡេក្រាម ឬ តាមឆាតពីការរៀនសូត្ររបស់សិស្ស ក្នុងថ្នាក់ ព្រោះ ន.ហ្សា គឺជា “ប្រធានថ្នាក់” លុះដល់ពេលប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីផ្លូម) រួច ន.ហ្សា បានឆាតសួរលោកគ្រូ ហឿន រ៉ាវី ពីលទ្ធិផលប្រលង ពេលនោះលោកគ្រូ បានប្រាប់ ន.ហ្សា ថា “ឱ្យទៅមើលនៅផ្ទះលោកគ្រូ” ពេលនោះ ន.ហ្សា ក៏បានទៅដល់ផ្ទះលោកគ្រូ ឃើញបានពិន្ទុមធ្យម ហើយលោកគ្រូបានប្រាប់ថា “ដាក់លុយយកពិន្ទុល្អ” តែ ន.ហ្សា មិនបានបង់លុយឡើយ ក៏ត្រឡប់មកផ្ទៈវិញ ស្រាប់តែលោកគ្រូបានឆាតមកតាមរយៈឆាត ទៅ ន.ហ្សា ឲ្យថតរូបបែបស៊ិចស៊ីឱ្យលោកគ្រូមើលបើចង់បានពិន្ទុល្អ ពេល ន.ហ្សា បានថតរូបស្លៀកពាក់រ៉ូបពណ៏ស ផ្ញើឱ្យលោកគ្រូមើល លោកគ្រូបានប្រាប់ ន.ហ្សា ថា៖ “ឱ្យស្លៀកពាក់បែបសិចស៊ី” វិញ ន.ហ្សា ប្រាប់ថា “អត់មានខោអាវនឹងទេ” ក្រោយមក ន.ហ្សា បានស្រិនស៊តផ្ញើរទៅសួរមិត្តភក្ដិពីអត្ថន័យ ដែលខ្លួនឆាតជាមួយលោកគ្រូចង់ដឹងថា តើមានលោកគ្រូធ្វើចឹងដូចខ្លួនអត់? ទើបមានអាខោន ឡេង ប៊ុ.ន.ន.កញ្ញា/(Bunthon Kanha) យកទៅផុសទើបបែកធ្លាយករណីខាងលើនេះតែម្តង។

តាមការស្រោវជ្រាវរបស់ផ្នែកជំនាញបានបញ្ជាក់ថា «លោកគ្រូ ហឿនរ៉ាវី ពិតជាបានប្រព្រឹត្តអំពើដូចខាងលើទៅលើសិស្សស្រី ជ.ម.ន.ហ្សា មែន ហើយក៏ធ្លាប់ប្រព្រឹត្តអំពើបែបនេះ ដាក់លើសិស្សស្រីៗផ្សេងទៀតដែរ។ ផ្នែកជំនាញកំពុងបន្តស្រាវជ្រាវលើករណីខាងលើនេះ»។

តាមសូមណូមពររបស់សិស្ស ឈ្មោះ ជ.ម ន.ហ្សា នៅលើពាក្យបណ្តឹងសុំឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់៕