2025-09-02 18:40
12

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានអនុញ្ញាតទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥ តាមរយៈ ស.ស.យ.ក. ចូលសម្តែងការគួរសម ដើម្បីសុំការណែនាំតម្រង់ទិស និងចែករំលែកបទពិសោធមុនចេញទៅបន្តការសិក្សានៅប្រទេសចិន នាពេលខាងមុខ នៅអគារ The Kampus។ 

ជាកិច្ចចាប់ផ្តើម លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ចំពោះលទ្ធផលទទួលបាន និងបានផ្តាំផ្ញើសាកសួរសុខទុក្ខទៅកាន់ប្អូនៗដែលបានចេញដំណើរទៅដល់សាធារណរដ្ឋប្រជាមានិតចិនរួចទៅហើយ។ 

ទន្ទឹមនឹងនេះ លោកប្រធាន ស.ស.យ.ក.  ក៏បានដោយគូសបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ចិនជារួម និងដោយឡែករវាងស.ស.យ.ក. និងសហព័ន្ធយុវជនទូទាំងប្រទេសចិន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន និងយុវជនកម្ពុជា-ចិន ជាពិសេសការផ្តល់ជាអាហារូបករណ៍ដល់និស្សិតកម្ពុជា៕