2025-09-29 09:40
39

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាព «ស៊ីម៉ាក់» បានបង្ហាញរូបបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោងដែលយោធាថៃវាយប្រហារមកលើកម្ពុជា កំឡុងពេលសង្គ្រាម៥ថ្ងៃ នៃជម្លោះព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ។ ភស្តុតាងជាក់លាក់ និងច្បាស់លាស់ទាំងនេះ មិនដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ។

លោក ហេង រតនា បានបញ្ជាក់ថា រូបភាពទាំងនេះ ជាកំណត់ត្រាជាក់ស្តែង និងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាង និងកំណត់ចំណុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាព CMAC ផងដែរ។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «វាមិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ! កម្ពុជា បាននិងកំពុងបង្ហាញរឿងរ៉ាវ និងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ!»៕