
ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្ដ FORD DEFENDER ក្នុងល្បឿនលឿនបំពានភ្លើងសញ្ញាចរាចរណ៍បុករថយន្តព្រុសពេញមួយទំហឹង បណ្តាលឱ្យខ្ទាតចូលរថយន្តកូរ៉េដឹកឥដ្ឋ ០១ គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង ០៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា រថបង្កហេតុ ម៉ាក FORD DEFENDER ពាក់ស្លាកកលេខ ភ្នំពេញ 2CH-5885 បើកបរដោយជនជាតិកូរ៉េ បានបំពានភ្លើងស្តុបជ្រុលទៅបុករថយន្ដ TOYOTA Prius ពាក់ស្លាកកលេខ ភ្នំពេញ 2BY-3761 បណ្ដាលឲ្យខ្ទាត់ទៅប៉ះរថយន្ដកូរ៉េ ដឹកឥដ្ឋ ០១ គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3F-5794 ប៉ុន្តេសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕

