2025-09-29 11:01
41

ភ្នំពេញ៖    បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួរផ្លូវ បណ្តាលឱ្យការធ្វើចរាចរត្រូវផ្អាកជាបណ្តោះអាសន្ននាព្រឹកមិញនេះ  ប៉ុន្តែមកទល់ពេលនេះអាចធ្វើដំណើរឆ្លងកាត់ជាប្រក្រតីឡើងវិញហើយ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្រោយពីក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីជួយអន្តរាគមន៍បើកផ្លូវធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋលើផ្លូវជាតិលេខ ៥៥ ត្រូវបានកកស្ទះមិនអាចធ្វើដំណើរទៅមកបាន ដោយសារកំណតអាចម៍ដី និងថ្ម បានបាក់ធ្លាក់ចំរ៉ាកភ្នំមកគរលើតួផ្លូវនោះ ៕