2025-09-30 09:50
36

បន្ទាយមានជ័យ ៖   ទាហានថៃ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ រារាំងរុញចេញមិនឱ្យវាស់បាននោះទេ បន្ទាប់មកទាហានថៃក៏បានដកថយទៅវិញ។  

សកម្មភាពគឃ្លើនបំពានបទឈប់បាញ់របស់ក្រុមទាហានថៃនេះ ក្នុងចេតនាចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែត្រូវបានកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី ដែលរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

ពេលនេះសភាពការណ៍បានប្រែជាស្ងប់ស្ងាត់វិញហើយ  តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕