
ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអះអាងថា របាយការណ៍ចេញផ្សាយដោយ New York Times ថា «ចិនបានបញ្ជូនអាវុធមកកម្ពុជា មុនការប៉ះទង្គិចជាមួយប្រទេសថៃ» គឺជាព័ត៌មានចាស់មុនពេលកម្ពុជា និងថៃ កើតមានជម្លោះព្រំដែន។
នាយឧត្តមសេនីយ៍ Natthapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត New York Times ដែលថា «ចិនបានបញ្ជូនអាវុធមកកម្ពុជា មុនការប៉ះទង្គិចជាមួយថៃ» នៅពេលក្រុមអ្នកជំនាញពិនិត្យជាមួយអង្គភាពស៊ើបការណ៍អំពីបញ្ហានេះ គឺជាព័ត៌មានចាស់ និងជាបញ្ហាកំណត់ត្រាសាធារណៈ។
លោក Natthapol បានលើកឡើងថា លោកបានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរួចហើយនៅដើមឆ្នាំ២០២៥ ថា «ចិនបានគាំទ្រកម្ពុជាដោយបានផ្តល់អាវុធ ដែលជាបញ្ហានៃទំនាក់ទំនងទ្វេភាគី ហើយនៅពេលនោះថៃ និងកម្ពុជាមិនមានជម្លោះរឿងព្រំដែននោះទេ»៕

