
កំពង់ស្ពឺ៖ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះថា សមត្ថកិច្ច បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនេីង៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ស្ទាក់វាយប្លន់ម៉ូតូជនរងគ្រោះ) ស្ថិតនៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ។
ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌស្រុក សហការស្រាវជ្រាវតាមច្បាមមុខសញ្ញាក្មេងទំនេីងពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ទាក់វាយប្លន់ម៉ូតូជនរងគ្រោះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣និង០០ នាទីយប់ យោងតាមពាក្យបណ្ដឹងឈ្មោះ ផៃ សំអាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច អះអាងដូចខាងលេី សមត្ថកិច្ចនគរបាលបានស្រាវជ្រាវឃាត់ខ្លួនបានជាបន្ដបន្ទាប់ លេីក្រុមមុខសញ្ញាក្មេងដេីរយប់ ១-ឈ្មោះ ផែន ណាំឈាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ២-ឈ្មោះ សយ សុខហៀង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដូង ឃុំជាំសង្កែ ៣-ឈ្មោះ ភឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលា ឃុំជាំសង្កែ ៤-ឈ្មោះ កែវ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ៥-ឈ្មោះ ថន សុខនី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតានៃ ឃុំជាំសង្កែ ។
ប្រតិបត្ដិការដកហូតវត្ថុតាង
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២២ គ្មានផ្លាកលេខ
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០២៥ ផ្លាកលេខកំពង់ស្ពឺ1Z-0018
ចំណែកបក្ខពួកដែលគេចខ្លួនសមត្ថកិច្ចបានកំពុងតែបន្ដ ដោយដឹងតម្រុយពីការលាក់ខ្លួនពួនអាត្មាអស់ហេីយនេះហេីយជាក្រុមក្មេងចូលចិត្ដដេីរយប់និងមានសកម្មភាពបែបនេះ ។
ជាក់ស្ដែងមុខសញ្ញាសង្ស័យទាំង៥នាក់ ម៉ូតូ២គ្រឿង និងដំបងឬស្សី១ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមផ្លូវច្បាប់៕