2025-10-06 16:01
103

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្តាំទៅមេដឹកនាំក្រុងបាងកកថា «កុំយកប្រទេសជាតិ ដើម្បីសាកអាវុធដែលផលិតនៅចិន និងអាមេរិក ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច, កុំវង្វេងប្រវត្តិសាស្ត្រ និងក្លែងផែនទីធ្វើឲ្យប្រទេសទាំង២ មានជម្លោះនឹងគ្នាតពូជ»។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី នៅរសៀលថ្ងៃទី០៦ ខែតុលានេះ។

ប្រធានសិទ្ធិមនុស្សកម្ពុជា បានបានលើកឡើងថា «អ្នកកាន់អំណាចថៃ ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច។ កុំវង្វេងប្រវត្តិសាស្ត្រ និងក្លែងផែនទីធ្វើឲ្យប្រទេសទាំង២ មានជម្លោះនឹងគ្នាតពូជ ជាពិសេសជៀសវាងកុំយកប្រទេសយើងទាំង២ ជាកន្លែងសាកអាវុធដែលផលិតនៅចិន និងអាមេរិក»។ 

លោក កែវ រ៉េមី បានឧទាហរណ៍ស្ថានការណ៍ជាក់ស្តែងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាកន្លែងដែលបាននិងកំពុងសាកអាវុធរបស់មហាអំណាចលោកសេរី និងរុស្ស៊ីរួចហើយ ពោលគឺនៅតែអាវុធរបស់ចិនតែប៉ុណ្ណោះ «បើឈប់បានក៏ឈប់ទៅ»