
ព្រះសីហនុ៖ នាវាចម្បាំង កងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន ០២ គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅវេលាម៉ោង ១០និង០០នាទី ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព ក្នុងនាមជាបេសកកម្មមិត្តភាព ចិន–កម្ពុជា។ ការទស្សនកិច្ចនេះ គឺមានគោលបំណងពង្រឹងទំនាក់ទំនងផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជា។
នាវាទាំង ០២ គ្រឿង របស់កងទ័ពជើងទឹករំដោះប្រជានជនចិន ទី១៖ មានឈ្មោះថា «QI JIGUANG (PLANS 83)» ដឹកនាំមេបញ្ជាការនាវា វរនាវីឯក FENG LIANG។ ជាប្រភេទនាវាហ្វឹកហ្វឺន ដែកមានទម្ងន់ផ្ទុក ៩ ពាន់តោន បណ្ដោយ ១៦៥.៣ ម៉ែត្រ ទទឹង ២២.២ ម៉ែត្រ ជម្រៅទឹក ៦.៦ ម៉ែត្រ អាចបើកបក្នុងល្បឿន ២២knots ប្រហែលជាង ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណែកនាវាទី២៖ មានឈ្មោះ «YIMENG SHAN (PLANS 988)» ដឹកនាំដោយមេបញ្ជាការនាវា វរនាវីឯក NIU ZHIYONG។ ជាប្រភេទនាវាបុកច្រាំង អាចទម្ងន់ផ្ទុក២៥ ០០០ តោន មានបណ្ដោយ ២១០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ ជម្រៅទឹក ៧ ម៉ែត្រ អាចបើកបក្នុងល្បឿន 25 knots ប្រហាក់ប្រហែង ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចរបស់នាវា Qi Jiguang និង YIMENG SHAN របស់កងទ័ពជើងទឹកចិន មានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចការងារយោធាសមុទ្ររវាងកងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកកម្ពុជា។ កងទ័ពទាំងពីរបានធ្វើសកម្មភាពរួមចំណែកក្នុងការបណ្តុះបណ្តាល បង្ហាញសមត្ថភាព និងផ្លាស់ប្តូរចំណេះដឹងផ្នែកបច្ចេកទេសសមុទ្រ៕


