2025-11-17 11:08
6

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា «ចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្តេចពីគ្នាបានទេ គឺ វា “ជ្រាវជ្រៅណាស់” សម្តេចតេជោបានរំឭកនូវទស្សនទានក្នុងការនាំប្រទេសជាតិជិត៤ទសវត្សរ៍ ក្នុងតួនាទីជា “នាយករដ្ឋមន្ត្រី” អមដោយតួនាទីសំខាន់ាំៗជាច្រើនទៀត ក្នុងជួររដ្ឋាភិបាល សម្តេចតែងតែប្រកាន់ភ្ជាប់នូវការបំពេញឱ្យរគ្នាវាងពុទ្ធចក្រ និងអាណាចក្រ»។

ការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្តេចតេជោ បានថ្លែងថា នៅពេលណាដែលអាណាចក្ររង្គោះរង្គើ អន់ថយពេលនោះពុទ្ធចក្រនឹងត្រូវបាត់បង់ទៅដែរ។ តួយ៉ាងដូចជាសម័យ ប៉ុល ពត កើតមានអំពើប្រល័យពូជសាសន៍មិនមែនបំផ្លិចបំផ្លាញតែផ្លូវរដ្ឋនោះទេ គ្រប់សាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដូចគ្នា។ ព្រះពុទ្ធសាសនា គឺជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយទិដ្ឋភាព បរិយាបន្ន និងចេរភាព។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា នៅពេលសង្គ្រាមព្រំដែនកម្ពុជា និងថៃកើតឡើងអ្នករងគ្រោះមិនមែនត្រឹមតែប្រជាជនទេ រួមទាំងព្រះសង្ឃផងដែរ ព្រោះគ្រាប់កាំភ្លើងវាអត់ស្គាល់វត្តអារាមទេ។ ជាក់ស្តែងវត្តអារាមត្រូវការបាញ់ប្រហារ ត្រូវគ្រាប់កាំភ្លើង ព្រះសង្ឃក៏ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព ដូច្នេះរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំពេញឱ្យគ្នា ត្រូវផ្តល់ការវិនិយោគលើវិស័យសាសនា តាមរយៈការផ្តល់ជំនឿដល់សាសនា ដើម្បីឱ្យមានការអភិវឌ្ឍន៍ ការបណ្តុះបណ្តាលក្នងវិស័យសាសានា រដ្ឋនឹងទទួលបានមកវិញ គឺគ្មានសាសនាណានៅលើពិភពលោកនេះ ឬនៅកម្ពុជាអប់រំពុទ្ធសាសនិករបស់ខ្លួនប្រព្រឹត្តអំពើអាក្រក់នោះទេ គឺគេតែងតែអប់រំ ប្រដៅឲ្យប្រព្រឹត្តអំពើល្អ មានសីលធម៌ល្អ គុណធម៌ល្អទាំងអស់៕