ភ្នំពេញ៖ “ព្រះពុទ្ធសាសានា និងសាសនាដទៃទៀត ត្រូវចូលរួមអប់រំសាសនិកប្រព្រឹត្តនូវអំពើល្អ ដើម្បីជាវិភាគទានមួយ ចូលរួមអភិរក្សអភិវឌ្ឍន៍ភាពជឿនលឿនក្នុងសង្គម”។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «ចំណងទាក់ទងវិចារវិទ្យា ដែលបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈរដ្ឋជួយដល់វិស័យសាសនា ហើយសាសនាផ្តល់មកវិញ នូវការអប់រំ ព្រានប្រដៅមនុស្សឱ្យប្រព្រឹត្តទង្វើល្អ ធ្វើឱ្យរដ្ឋងាយស្រួលគ្រប់គ្រងសង្គម»។
ក្នុងន័យនេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា៖ រាជរដ្ឋាផិបាល គណៈសង្ឃទាំងពីរគណៈត្រូវរួមគ្នាបន្តអភិរក្ស និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសានាឱ្យកាន់រីកចំរើន តាមរយៈការពង្រឹងតួនាទីដឹកនាំ និងគ្រប់ព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីពុទ្ធឱវាទសំដៅជំរុញការប្រតិបត្តិឱ្យបានត្រឹមត្រូវតាមពុទ្ធឱវាទ ប្រព្រឹត្តអំពើល្អ ការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធឈរលើស្មារតីព្រះពុទ្ធសាសនា ការរីកចំរើនខាងផ្នែកសម្ភារៈ ត្រូវតែមានតុល្យភាព និងការរីកចំរើនខាងស្មារតី ពោល គឺចំណងផ្នែកសម្ភារៈ ត្រូវអនុឡោមតាមក្រមខណ្ឌគតិយុទ្ធ សីលធម៌ និងយុត្តិធម៌សង្គម៕






