ភ្នំពេញ៖ ថ្លែងក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ជំនាន់សម្តេចធ្វើជានាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស ខេង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្វីដែលយើងចង់បាន គឺបញ្ហាភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ចំណុចព្រះសង្ឃ និងគ្រប់សាសនាផ្សេងៗទៀត អាចជួយបាន ព្រោះសាសនា គឺមាននៅតាមសហគមន៍ផ្ទាល់ ដូច្នេះគួរបញ្ច្របការយល់ដឹងដល់ប្រជានពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពាវនាវឱ្យគ្រប់ទីអារាម និងព្រះវាហារ គ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវផ្តល់ឱ្យវាទឱ្យពុទ្ធសាសនិកចៀសវាងអំពើឧបាយមុខនានា អប់រំគ្រប់តួអង្គមនុស្សឱ្យដើរតាមផ្លូវល្អ គោរពច្បាប់ ដើម្បីសម្រេចបាននូវគោលដៅភូមិ ឃុំ មានសុវត្ថិភា។
សូមជម្រាបថា នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ៕







