ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «កម្ពុជា មិនត្រូវការឈ្លាលពានចង់បានទឹកដីរបស់ប្រទេសណាមួយទេ ប៉ុន្តែគេបានចោទថាយើងចង់បានដីរបស់គេ។ ខ្មែបានបាត់ដីអស់ច្រើនណាស់ទៅ នៅប៉ុណ្ណឹង គឺត្រូវតែការពារប៉ុណ្ណឹងបានហើយ មិនមានតម្រូវការចង់បានដីអ្នកណាទេ»
ការថ្លែងបែបនេះ ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អ្វីដែលអតីតកាលបានបន្សល់ទុក មានផែនទី ក្បួនខ្នាតត្រឹមត្រូវ ត្រូវរក្សាប៉ុណ្ណឹងឱ្យបានគង់វង់មិនត្រូវពង្រឹកទឹកដីទៅណាទៀតទេ»។ សម្តចតេជោ បានលើកឡើងថា «មានអ្នកខ្លះចង់ឱ្យយើងលើកទ័ពទៅវ៉ៃយកកោះត្រល់ វ៉ៃយកកម្ពុជាក្រោម អ្នកខ្លះទៀតចង់ឱ្យវ៉ៃយកបណ្តាខេត្តមួយចំនួននៅប្រទេសថៃ ហើយក៏មានមួយចំនួនទៀតឱ្យវៃដណ្តើមដីពីប្រទេសឡាវមកវិញ»។
«ប៉ុន្តែ ពួកគេបានត្រឹមស្រែកពីខាងក្រៅប្រទេសមកទេ ហើយអ្នកនៅក្នុងស្រុកមានប៉ុន្មាននាក់? ដោយពួកគេចេះតែនិយាយ អញ្ចឹងសេចក្តីត្រូវការរបស់យើង គឺការការពារជាតិ»។ នេះជាការបញ្ជាក់ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕






