2026-03-11 14:39
21

ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោនទើបតែប្រកួតគ្នាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានអ្នកចូលរួមមកទស្សនាផ្ទាល់ចំនួន ២០២៤៩ នាក់ សម្រាប់ការប្រកួតជើងទី១ វគ្គ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ដែលព្រះខ័នរាជស្វាយរៀងបានយកឈ្នះដោយលទ្ធផល ៤-១។
ក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងជើងទី២ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា​ឆ្នាំ២០២៦ ស្អែកនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង​៧និង០០នាទីយប់ ដើម្បីសម្រេចថាតើក្រុមណាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់អាស៊ីលំដាប់កម្រិតទី៣ គឺជាពានមួយដ៏ធំសម្រាប់ប្រទេសយើង។

ដូច្នេះការចូលរួមទស្សនាផ្ទាល់របស់បងប្អូនគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងការដែលចូលរួមចំណែកជួយធ្វើឲ្យកីឡាបាល់ទាត់កម្ពុជាមានកេរ្តិ៍ឈ្មោះសំឡេងល្បីល្បាញទាំងជាតិនិងលើឆាកអន្តរជាតិ ទាំងអស់គ្នាដើម្បីបាល់ទាត់កម្ពុជា។