2026-03-20 13:55
12

៤ក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)មានដូចជា ក្លឹបបាល់ទាត់វិសាខា ក្លឹបបាល់ទាត់បឹងកេត ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនិងក្លឹបបាល់ទាត់អាយអេសអេស ដង្កោសែនជ័យ។

ដែលឃើញថាកើតប្រកួតនៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០២៦ មានចំនួនពីរគូគឺក្រុម បឹងកេតបានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមវិសាខាយកឈ្នះក្រុមណាហ្គាវើលដ៍ ក្រោយការប្រកួតទាំង២ជើង។ 

ចំណែកនៅថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២៦ ពីរគូទៀតនោះគឺ ក្រុមព្រះខ័នរាជស្វាយរៀងក្រោយចាញ់ក្នុងជើងទី១ក៏បានវាយបកយកឈ្នះក្រុមគិរីវង់សុខសែនជ័យ និងមួយគូទៀតដែលជាក្រុមការពារដំណែងជើងឯកពានរង្វាន់បានរបូតឱកាសដ៏ល្អនៅក្នុងដីរបស់ខ្លួនដែលធ្វើឲ្យក្រុមភ្ញៀវអាយអេសអេស ដង្កោសែនជ័យយកឈ្នះ បាននៅក្នុងជើងទី២កន្លងទៅថ្មីៗនេះ។