ភ្នំពេញ៖ ឯកឧត្តម រាជ សុភទ្ទ អនុប្រធានអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០៧២៣/ ១៥០០ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម រាជ សុភន្ទជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។
សូមជម្រាបថា មុនក្លាយជារដ្ឋលេខាធិការ ឯកឧត្តម រាជ សុភទ្ទ មានតូនាទីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត៕