2023-07-25 18:25
578

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖ “សូមថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាជនក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត។


   លោកបន្តថា៖ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតមកលើកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងសមត្ថភាពដឹកនាំប្រកបដោយភាពម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក”។
   សូមបញ្ជាក់ថា ៖ តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដងថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋជាង៨លាននាក់ ដែលស្មើនឹងប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បានអញ្ជើញទៅបោះឆ្នោតដែលអត្រានេះ មានចំនួនខ្ពស់បើធៀបនឹងការបោះឆ្នោតនៅប្រទេសជាច្រើន៕