2023-07-30 11:39
550


សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារសម្លេងពិសេស ទាក់ទងដល់ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា “កាលពីថ្ងៃម្សិលមិញសម្តេចបានថ្លែងពាក់ព័ន្ធការតែងតាំងឡើងវិញនូវមន្ត្រីមុខងារនយោបាយ ក៏មានមតិ និងសំណួរមួយចំនួនបានសួរពីសំណាក់គណបក្សនយោបាយដែលបានចូលរួមជាមួយឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់
យោបល់ ថាតើតែងតាំងទៀតឬទេ?”។ 


សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ពាក់ព័ន្ធរឿងនេះសម្តេចបានពិភាក្សាយ៉ាងច្បាស់ កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៣ បន្ទាប់ពីការបោះឆ្នោតយើងពិតជាមានការប្រមូលនូវធាតុចូលទាំងអស់ នាបណ្តាបក្សនយោបាយ ទោះបីគណបក្សមានសន្លឹកឆ្នោតមានអសនៈក្នុងសភា ឬគណបក្សនយោបាយគ្មានអសនៈក្នុងសភាក្នុងការចូលរួមកសាងប្រទេសជាតិ ក្នុងន័យនេះក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត”។ 
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “បើយោងតាមព្រះរាជក្រឹត្យនីតិកាលរបស់ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏នឹងចប់នៅពេលរដ្ឋាភិបាលត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មី ត្រូវធ្វើព្រះរាជក្រឹត្យថ្មី ដើម្បីដាក់ឲ្យដំណើរការនូវក្រុមប្រឹក្សា និងពិគ្រោះយោបល  និងលក្ខខ័ណ្ឌផ្សេងៗនឹងត្រូវលើកឡើង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”។ 
សម្តេចតេជោបានបញ្ជាក់ថា “តាមស្មារតីរួមយើងនឹងរៀបចំឲ្យមានដូចនីតិកាលទី៦ ដូចគ្នាដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងអគ្គលេខាធិការ ដូច្នេះក្នុងគណបក្សនយោបាយមួយមានឥស្សរជន ០៣រូប ក្នុងការចូលរួមផងដែរ ប៉ុន្តែសម្តេចក៏បានពិភាក្សាគ្នាដែរថា វាជាលទ្ធភាពដែលបើកឲ្យបណ្តាគណបក្សនយោបាយដែលមិនបានចូលរួមបោះឆ្នោត ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃអាចចូលរួមបានដែរ ហើយរឿងនេះទុកលទ្ធភាពជួនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីធ្វើសេចក្តីសម្រេច ដើម្បីស្នើរសុំព្រះរាជក្រឹត្យបង្កើតឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបលសម្រាប់នីតិកាលទី៧”។ 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា “ដូច្នេះបណ្តាគណបក្សនយោបាយដែលធ្លាប់ចូលរួម នៅក្នុងក្រុមប្រឹក្សា និងពិគ្រោះយោបល ក្នុងនីតិកាលទី៦ ត្រូវបានការនឹងនរ អំពីការរៀបចំបន្ត ប៉ុន្តែចំពោះគណបក្សដែលមិនបានចូលរួមបោះឆ្នោត ប៉ុន្តែមានបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃអាចនឹងបានចូលរួមបានយ៉ាងណានោះ គឺទុកលទ្ធភាពជួនចំពោះនាយករដ្ឋមន្ត្រីថ្នី ដើម្បីគិតគួរលើរឿងនេះ។ យើងចង់ប្រមូលផ្តុំធនធានមនុស្ស ធនធានខួរក្បាលដើម្បីចូលរួមកសាងប្រទេសជាតិ ជាពិសេសជាការបង្រួបបង្រួមជាតិមួយឆ្ពោះទៅរកភាពរុងរឿង”៕