ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រប់ៗថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ សព្វព្រះរាជហរទ័យបន្ធូបន្ថយទោសពី ៨ឆ្នាំឲ្យសល់ត្រឹមតែ ១ឆ្នាំវិញ។
អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះលើនណ្តាញសង្គមថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគារក្នុងរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំវិញ»។
សម្តេចតេជោ ហ៊ុន សែន សរសេរបន្ថែមថា «សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ»។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតមេដឹកនាំថៃរូបនេះ គឺជាបងប្អូនធម៌នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកតាំងពីមុនលោក ថាក់ស៊ីនជាប់ក្លាយជានាយករដ្ឋមន្ត្រីថៃម្លេះ។
សូមជម្រាប់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានកម្លាំងតម្រួតថៃ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងមក ដោយលោកធ្វើដំណើរវិលត្រឡប់ចូកមកប្រទេសកំណើតវិញជាលើកដំបូងចាប់តាំងពីឆ្នា២០០៨ ក្រោយពីបាននិរទេសខ្លួនអស់រយៈពេលប្រហែល ១៥ឆ្នាំកន្លងមក និងត្រូវបានតុលាការកំពូលថៃកាត់ទោដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទល្មើសលោភអំណាច និងទំនាស់ផលប្រយោជន៍ កាលលោកកាន់អំណាចជានាយករដ្ឋមន្ត្រីប្រទេសថៃ។
ពេលនេះអតីតមេដឹកនាំថៃដ៏ល្បីឈ្មោះ លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រថៃ សព្វព្រះរាជហាទ័យបន្ធូរបន្ងយទោសពីជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំមកសល់ត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ៕