2023-09-03 12:39
611

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន បានផ្ញើសារអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱកាសដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»។
គោរមងារដ៏ឧដុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុត ចំពោះគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី» គឺជាសក្ខីភាពឥតប្រកែកបាន តាមរយៈការគាំទ្រដ៏ច្រើនលើសលប់ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ក្នុងនាមជាអគ្គមគ្គុទេសក៍ឆ្នើម និងប៉ិនប្រសប់ ដើម្បីបន្តថែរក្សានូវ សុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងបន្តការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេស ភាពស្វាមីភក្តិចំពោះ រាជបល្ល័ង្ក ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតា រក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនៈត្រ័យកែវទាំងបី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕