2023-09-04 13:06
583

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន។

 ជំនួបរវាងមេដឹកនាំគណបក្សប្រជាជន និងបក្សកុម្មុយនិស្តចិន ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម លីវ  ជានឆាវ (Liu Jinchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅវិមាន៧មករា រាជធានីភ្នំពេញ។

 សូមជម្រាបថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជន មានភាពស្អិតរមួតគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរតែងជួបពិភាក្សាការងារជាមួយគ្នាជាញឹកញាប់បង្ហាញពីយុទ្ធសាស្ត្រ គោលនយោបាយ រវាងប្រទេសទាំងទាំងក្នុងក្របខណ្ឌគណបក្ស និងការទូតរដ្ឋាភិបាលនឹងរដ្ឋាភិបាលផងដែរ៕