2023-09-19 10:32
513

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលេចសារជាថ្មីអំពីសារសំខាន់ និងតម្លៃដ៏មហាសាលនូវតម្លៃរបស់សន្តិភាព ពោល គឺ «មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ»។

ខាងលើនេះ ជាប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងរំឭកនៅចំពោះមុខបងប្អូនកម្មករ-កម្មការិនី នយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា «បានគូសរំលេចជាថ្មីពីសារសំខាន់នៃសន្តិភាព ពោល គឺមានសន្តិភាព ទើបមានអ្វីគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «សន្តិភាព គឺមានតម្លៃណាស់ មានតម្លៃលើសពីអ្វីៗទាំងអស់ ដែលត្រូវតែថែរក្សាឲ្យបាន»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា នឹងថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍឲ្យបានដាច់ខាតជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ដោយបន្តអនុវត្តតាមគោលនយោបាយចាស់របស់គណបក្ស និងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដោយមិនខ្វល់អំពីអ្នកដទៃគេនិយាយអ្វីឡើយ»។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន សែន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៨ ដែលមានមូលដ្ឋានស្រុកបាទី ខេត្តតាកែវ៕