(កំពត)នាថ្ងៃទី ២៥ ខែកញា ឆ្នាំ២០២៣នេះលោក ជំទាវ មាន សំអាន ប្រធាគណៈកម្មការទី៨ នៃព្រឹទ្ធសភាពបានថ្លែងកោតសរសើរ និងសាទរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតកន្លងមក ដែលទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោក ជំទាវ មាន អាន ប្រធានគណៈកម្មការទី៨ បានជំរុញ និងលើកទឹកចិត្តឱ្យបន្តចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបន្តទៀត ដើម្បីកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់ពលរដ្ឋ។
ថ្លែងនៅក្នុងពិធីចុះជួបសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដោយផ្តោតលើការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថែទាំងកុមារនៅខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែកញា នេះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អនាពេលកន្លងមកលើកិច្ចការងារដែលពាក់ព័ន្ធខាងលើ។
លោកជំទាវប្រធានគណៈកម្មការបានបន្តថា ក្រៅពីកិច្ចការងារដែលពាក់ព័ន្ធនឹងវិស័យជំនាញដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃរដ្ឋសភា លោកជំទាវក៏បានថ្លែងកោតសរសើរ និងសាទរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតនាពេលកន្លងមក ដែលទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកជំទាវ មាន សំអា ក៏បានជំរុញ និងលើកទឹកចិត្តឱ្យបន្តចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបន្តទៀត ដើម្បីចូលរួមបញ្ចប់វិវាទ ក៏ដូចជាកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ និងចង្អុលបង្ហាញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្ត ហើយការអនុវវត្តន៍ចំពោះការដោះស្រាយវិវាទនោះទៀតសោត គឺត្រូវចាប់ផ្តើមដោះស្រាយពីថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក រហូតមកដល់ថ្នាក់ខេត្ត (ប្រសិនបើករណីសម្របសម្រួលនៅមូលដ្ឋានមិនបានបញ្ចប់)។
ទន្ទឹមជាមួយគ្នានោះលោកជំទាវបានកោតសរសើរ ចំពោះការថ្នាក់ដឹកនាំខេត្តដែលបានសម្របសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការក្នុងរយៈពេល ២០ខែ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តគឺបានចំនួន ២.១៧១ករណី ក្នុងនោះរួមមាន៖ ទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ទំនាងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ទំនាស់ដីកេរិ៍មរតក និងគ្រួសារ ទំនាស់ដីសហគមន៍ ករណីជំពាក់ប្រាក់ សំណើរសុំចេញប័ណ្ណកម្មសិទ្ធ សំណើរសុំធ្វើផ្លូវ និងជួសជុលផ្លូវមួយចំនួន និងសំណើរសុំផ្លូវ បង្គោលភ្លើង ខ្សែភ្លើងជាដើម។(សឹង រ៉ាត់)