2023-09-29 18:15
635

ព្រះសីហនុ៖ តម្លៃ និងសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ត្រូវបានមើលឃើញរឹតតែយ៉ាងច្បាប់នៅពេលដែលប្រទេសជាតិមានបញ្ហាអសន្តិសុខ សង្គ្រាម ឬក៏វិបត្តិសាធារណៈ ដូចជាការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម។ នេះជាការលើឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ៖ «ទន្លេរួម និងអនាគតរួម» នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

    ការជួបជុំអ្នកសារព័ត៌ជាតិ និងអ្នកសារព័ត៌មាននៃបណ្តាប្រទេសអនុតំបន់មេគង្គនៅថ្ងៃនេះ គឺការចាប់ផ្តើមមួយដ៏ល្អប្រសើរ ដើម្បីចែករំលែកនូវបទពិសោធន៍ និងពង្រឹងចំណេះដឹង និងវិជ្ជាជីវៈនៅក្នុងចំណោមអ្នកសារព័ត៌មាន នៃបណ្តាប្រទេសជាសមាជិកហើយក៏ជាវេរទិការមួយសម្រាប់អ្នកសារព័ត៌មានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍បង្កើតនូវបណ្តាញការងារ និងពង្រឹងតួនាទីជាអ្នកសារព័ត៌មាន រួមចំណេកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សន្តិភាព វិបុលភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

    លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «ដើម្បីក្លាយជាអ្នកសារព័ត៌មាន ក្នុងការរួមចំណែកក្នុងការពង្រឹងក្នុងកិច្ចសហប្រតិបត្តិការនេះ អ្នកសារព័ត៌មានត្រូវមានសមត្ថភាពក្នងការរាយការណ៍ផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងត្រូវធ្វើកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន ឈានឆ្ពោះទៅបង្កើតក្លឹបអ្នកសារព័ត៌មានមេគង្គ-ឡាងឆាង»។

    លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា កន្លងមកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលជាសមាជិកមានលក្ខណៈជាទ្វេភាគីនៅមានកម្រិត និងមិនទាន់មានសាលដែលអ្នកសារព័ត៌មានទាំង៦ប្រទេសធ្វើការជាមួយគ្នានៅឡើយ ដើម្បីចែករំលែកនូវបទពិសោធន៍ និងព័ត៌មានការងារនេះឲ្យនៅឡើយទេ។ ការពង្រឹងកិច្ចសហប្រតិបត្តិការអ្នកសារព័តមានអាចពង្រឹកគុណភាព និងភាពសម្បូរបែបនៃព័ត៌មាន ប្រសិទ្ធភាពការងារ និងចំណេញពេលវេលា។

    លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវយកចិត្តទុកដាក់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រកដោយស្មារតីទទួលខុសត្រូវ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងត្រូវផលិតមាតិការព័ត៌មានមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយសម្រាប់បំរើផលប្រយោជន៍សាធារណៈ» នេះជាការសំខាន់សម្រាប់ស្ថាប័នព័តមាន ក្នុងការលប់បំបាត់នូវព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតផងដែរ។

    ពាក់ព័ន្ធនឹងករណីខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានក្នុងបណ្តាប្រទេសមេគង្គ-ឡាងឆាងនេះ តើធ្វើដូចម្តេចដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ? ពីព្រោះថាព័ត៌មានក្លែងក្លាយ គឺជា «ព័ត៌មានដែលបង្កើតឲ្យមានហានិភ័យ បង្កជាមហន្តរាយដល់ប្រទេស» ក្នុងនាមទាំងអស់គ្នាជាអ្នកសារព័ត៌មាននៅតាមបណ្តាប្រទេសមេគង្គ-ឡាងឆាងនេះ គឺចាំបាច់ណាស់ត្រូវសហការជាមួយគ្នាហើយដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ គឺជាការបង្ហាញអំពីកិច្ចសហបហរតិបត្តិការជាមួយគ្នា ទៅការផ្សាយព័ត៌មានពិតអំពីប្រទេសរបស់យើងនិមួយៗទៅកាន់ប្រជាជនរបស់ប្រទេសយើងនិមួយៗ ការចែករករណលែកព័ត៌មាន និងផ្សព្វផ្សាយព័ត៌ទាំងនេះទៅកាន់ពិភពលោកផងដែរ។

   លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «អ្នកសារព័ត៌មានបណ្តាបហរទេសមេគង្គ-ឡាងឆាងបានសហការគ្នាផ្សព្វផ្សាយនូវព័ត៌មានពិតហើយទប់ស្កាត់កុំឲ្យព័ត៌មានក្លែងក្លាយនេះបំផ្លិចបំផ្លាញប្រទេសរបស់យើងជាពិសេស គឺបង្កើតឲ្យមានអរិភាពរវាងប្រទេសនឹងប្រទេស ប្រជាជននឹងប្រជាជនហើយបង្កើតទៅជាបញ្ហាក្នុងតំបន់» អញ្ចឹងហើយក្នុងយុគសម័យឌីជីថលនេះ «ព័ត៌មានក្លែងក្លាយកើតមានច្រើនណាស់» ហើយអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមេគង្គ-ឡាងឆាងក៏ជួបប្រទះដែរ ព្រោះបរិបទបច្ចុប្បន្នក្នុងយុគសម័យឌីជីថល ប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបកំពុងតែធ្វើសកម្មភាពរួមគ្នា ដែលបង្កើតថ្មីមួយនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយរបស់យើង។

    លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា កាលពីពីរទស្សវត្តន៍មុនប្រព័ន្ធផ្សព្វផ្សាយបុរាណដើរតួនាទីយ៉ាងសំខាន់ ប៉ុន្តែរយៈ ២០ឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយទំនើប គឺ «Digital Media» បានដើរតួនាទៅយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅឲ្យប្រជាពលរដ្ឋ។ បញ្ហានេះហើយ ទាំងការផ្តល់ព័ត៌មានលឿន រហ័សជាមួយគ្នានោះក៏ប្រឈមមុខហានិភ័យផងដែរ គឺ «ព័ត៌មានក្លែងក្លាយនេះឯង»។

   ការបង្កើតព័តមានក្លែងក្លាយនេះ មានគោលបំណងច្រើន ដូចជា «គោលបំណងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងគោលបំណងផ្នែកទុចរិតក្នុងការបំផ្លាញនូវកិត្តិយសបុគ្កល ឬក៏បំផ្លាញនូវកិត្តិយសរបស់ប្រទេស» ក្នុងនាមអ្នកសារព័ត៌មាន ត្រូវចូលរួមទប់ស្កាត់ គឺតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន៕